បុរសរោគចិត្ត​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច បន្ទាប់​លប​ចូល​ទៅ​លួច​ខោអាវ​ទ្រនាប់​ស្រី​ស្អាត ហើយ​បាន​សារភាព​ដ៏​ហួសចិត្តថា…

កាលពីវេលាម៉ោង១១ និង ៤០នាទីយប់​ថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២០ មានហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងនៅចំណុចផ្ទះលេខ១៩៨A ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានីភ្នំពេញ ដោយជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពជាញឹកញាប់ លួចសម្លៀកបំពាក់នារីៗជាពិសេសនោះអាវក្នុង និងខោលីអូ​តែម្ដង។

បុរសរោគចិត្តនេះដែលមានឈ្មោះ ព្រីង សំរស់ អាយុ ៣៤ ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានចោទប្រកាន់ពីបទចោរកម្ម​បន្ទាប់ពីបានលបចូលទៅ​លួចសម្លៀកបំពាក់ស្រីៗ​ហើយត្រូវបាននារីរងគ្រោះ​ប្រទះឃេីញ​ក៏បានស្រែកឆោឡោ​ឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាដេញចាប់បានតែម្តង។

ប៉ុន្តែ ពិតជាហួសចិត្តជាខ្លាំង នៅពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យរូបនេះបានប្រាប់ថា ខ្លួនមានជនមិនស្គាល់មុខធ្វើ​មន្តអាគមដាក់ ហើយតម្រូវឲ្យលួចសំលៀកបំពាក់ស្រីៗ ជាពិសេសអាវក្នុង និងខោលីអូរបស់នារីតែម្ដងទើបអំពើនោះធ្វើមិនចូល៕