ស្រីស្រស់អ្នកលក់ផលិតផលអនឡាញម្នាក់ បានបង្កឲ្យមហាជនរិះគន់យ៉ាងខ្លាំង បន្ទាប់ស្រ្តីរូបនេះបាន Live វីដេអូ បង្ហាញសម្រស់ដើមទ្រូងដ៏ធំត្រលក់ទ្រលន់របស់ខ្លួន សឹងតែឲ្យគេមើលយ៉ាងចំហរ ដោយពុំខ្វល់ពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្រ្តីភេទសូម្បីសោះឡើយ។
យ៉ាងណាមិញ ក្រោយរូបភាពនេះត្រូវបានចរាចរយ៉ាងផុសផល ថ្នាក់ដឹកនាំ ក្នុងនោះឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាឲ្យបើកការស្រាវជ្រាវរកមុខស្រ្តីសិចស៊ីហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយសនិងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។
នេះបើតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ បានធ្វើការបង្ហោះឲ្យដឹងថា៖ «ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅមុននេះបន្តិចថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានកំ
ពុងបញ្ជាអោយ ការិយាល័យជំនាញ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកការស្រាវជ្រាវដេីម្បីនាំខ្លូនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Saran Narita ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និង
សេចក្ដីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ។ ជាពិសេសបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាព
សិចស៊ីហួសហេតុនោះទេ។ សង្ឃឹមថា ព្រាយ ហ្វេសប៊ុក ទេីបនឹងរះនេះនឹងបានចូលមកវាស់កំពស់ឆាប់ៗមិនខាន។» ៕