ព្រោះតែមហាអនិច្ចាខ្លាំងពេក! លោកឧកញ៉ា ស្រី ចាន់ថន សូមចូលរួមរំលែកទុក្ខដល់គ្រួសារសព ឧបត្ថម្ភថវិកាមួយចំនួន និងសូម្បីធានាជួយលើបញ្ហានេះបន្ថែមទៀត…

ករណីផ្ទុះធុងហ្គាសបង្កសោកនាដកម្មដ៏សោកសង្រង នៅពុំទាន់ផុតរលត់ពីអារម្មណ៍តក់ស្លុត និងក្តីអាណិតអាសូរ ពីបងប្អូនមហាជននៅឡើយទេ ពីហេតុការណ៍គ្រោះអគ្គីភ័យដ៏ធំធេងនេះ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ មានអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបណ្ដាលធ្វើឲ្យមនុស្សចំនួន៤នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង៥នាក់ទៀត រងរបួសធ្ងន់ស្រាល។

យ៉ាងណាមិញ ដើម្បីចូលរួមរំលែកទុកជាមួយសប្បុរសជនមួយចំនួន ក៏ដូចជាថ្នាក់នាំនៃយើងទាំងអស់គ្នា លោកលោកឧកញ៉ា ស្រី ចាន់ថន ក៏បានចូលបច្ច័យថវិកាមួយចំនួន ជូនទៅដល់ក្រុមគ្រួសាររងគ្រោះក្នុងសោកដកម្មខាងលើ និងព្រមទាំងផ្តល់ទីកន្លែងស្នាក់នៅទៀតផង ប្រសិនជាពួកគាត់ព្រមទទួលយក។

ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរប្រាប់ឲ្យដឹងថា៖ «ខ្ញុំពិតជាមិនអាច ឈរមេីលនៅទុក្ខលំបាក របស់ បងប្អូនបានឡេីយ ។ ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយនឹងគ្រួសារសពផង តាមរយៈក្រុមកាងារ ជាថវិកា ចំនួន ៤,០០០,០០០ លានរៀល ហេីយបេីសិនជាគ្រួសារលោកពូ ចង់បង្កេីតនៅមុខរបរ នៅក្នុងក្រុមហ៊ុន Skyland 7NG តំបន់អភិវឌ្ឍ វិហ៊ារសួគ៌ ខ្ញុំបាទសូមស្វាគមន៍ នឹងជួយលោកពូ ជាពិសេសក៏មានកន្លែងស្នាក់នៅ» ៕