រឿងរ៉ាវកំពុងផ្ទុះការចាប់អារម្មណ៍ របស់តារាចម្រៀង ងួន ចាន់ដេវិត (G-Devith) និងកញ្ញា ទេព បូព្រឹក្ស ជាគូស្នេហ៍ នៅមិនទាន់ស្ងប់ស្ងាត់ពីការតាមដានរបស់មហាជន និងក៏ដូចជាអ្នកគាំទ្រអ្នកទាំងពីរនៅឡើយ ។
ជាការពិតណាស់ រឿងរ៉ាវរបស់អ្នកទាំងពីរ ស្រាប់តែបានផ្ទុះឡើង បន្ទាប់ពីលោក ចាន់ ដេវិត និង ទេព បូព្រឹក្ស ដែលមួយរយៈចុងក្រោយនេះ តែងបង្ហាញពីការប្រើប្រាស់សម្ភារៈថ្លៃៗ ទិញគ្រឿងអលង្ការច្រើនម៉ូតូតម្លៃរាប់ម៉ឺនដុល្លារ និងជាពិសេសគឺរថយន្តសេរីទំនើប ROLLS ROYCE GHOST ដែលលោក ចាន់ដេវីដទិញជូន ទេព បូព្រឹក្យ ជាហេតុធ្វើឲ្យមនុស្សមួយចំនួនហាក់មានចិត្តច្រណែន នាំគ្នារិះគន់មិនចេះចប់មិនចេះហើយ ក្នុងនោះដូចជាមើលងាយទៅលើអ្នកទាំងពីរថា «ឡានបង់រំលោះ ជីវិតតារាចឹង»។
យ៉ាងណាមិញ ដោយសារតែអត់ទ្រាំ នឹងពាក្យគេរិះគន់ទាំងអស់នេះ កាលពីម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានចេញមុខទម្លាយឲ្យអ្នកទាំងអស់នោះបានភ្លឺភ្នែកផងដែរ ពីប្រាក់ចំណូលខែរូបនាងរកបានក្នុង១ខែៗ ពិតជាមិនធម្មតានោះទេ។
ដោយឡែក នៅថ្ងៃនេះ (ទី២៣ ខែកក្កដា ឆ្នាំ២០២០) តារាចម្រៀងរ៉េបរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលទ្រគ្រប់គ្នា ខណៈឃើញលោកស្រាប់តែកោសក់ និងបួសនាគ នៅឯវត្តមួយ ស្របពេលដែលគូស្នេហ៍របស់លោកកញ្ញា ទេព បូព្រឹក្ស ក៏បានភ្ជាប់សារនិយាយបែបនេះថា៖ «ថ្ងៃនេះខ្ញុំនៅហៅ ដេវិត ដេវិត បាន តែចាប់ពីស្អែកទៅ គឺត្រូវហៅ លោកបងហើយ តាមសំរួលណាបង ធ្វើតាមអារម្មណ៍»។
ក្រោយឃើញបែបនេះ មនុស្សជាច្រើនបានដាក់ការសង្ស័យថា លោក ងួន ចាន់ដេវីត ទៅសាងភ្នួសនេះ អាចដោយសារតែលោកជួបនូវរឿងរ៉ាវមិនចេះមិនចេះហើយដែលបានកើតឡើងមកលើរូបលោក ក្នុងមួយរយៈពេលចុងក្រោយនេះហើយមើលទៅ។ ជាក់ស្តែង នៅមុនពេលបួសជាព្រះសង្ឃ លោក ចាន់ដេវីត ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំមិនកាន់លុយ និងសូម្បីទូរស័ព្ទ បានចេញវីដេអូលើកចុងក្រោយ បកស្រាយចំពោះរឿងនេះឲ្យបងប្អូនមហាជនបានដឹងថា៖ «ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះតទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ»។ លោកបន្តថាៈ«ខ្ញុំក៏សូមបិណ្ឌបាតរាល់សេចក្តីស្អប់ សេចក្តីឈ្នានីសទាំងឡាយ មិនថាជាអ្នកគាំទ្រ មិនថាជាអ្នកស្អប់ សូមទទួលនូវបុណ្យកុសលដែលខ្ញុំបានសាងទាំងអស់គ្នា និងក៏សូមអហោសកម្មផងដែរនូវរឿងរ៉ាវទាំងឡាយ ដែលទាំងសេចក្តីស្អប់ ទាំងសេចក្តីឈ្នានីស ច្រណែនទាំងប៉ុន្មាននិងការជេរប្រមាថចំពោះរូបខ្ញុំ….»៕