អុញនុះ! លោក ផែង វណ្ណៈ ថា រថយន្តទំនើប ROLLS ROYCE ១គ្រឿងនេះធ្វើបែបនេះខុសច្បាប់ហើយ ខណៈគេដឹងថាជារបស់….

នៅមុននេះបន្តិច (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) បើយោងតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ បានទម្លាយរឿងរ៉ាវដ៏ចាក់ដោតថា៖ «រថយន្តតែ​១​ តែ​ម្ចាស់ចង់ដូរពណ៌ ហេីយយកទៅបិទស្ទីកគ័រ​ទេីបធ្វេីអោយមហាជនយល់ច្រលំ​ថាជារថយន្ត​២​ ប្រេីស្លាកលេខតែ១​ ។

ដូច្នេះ​មិនមែន​រថយន្ត​២​ ប្រេីលេខតែ១​ទេ​ សូមបងប្អូនមេត្តា​ជ្រាប។ តែម្ចាស់រថយន្ដមិនគួរបិទស្ទីកគ័រ​ដូរពណ៌បែបនេះទេ ព្រោះខុសច្បាប់ ។ យកល្អ​ម្ចាស់រថយន្ត​គួរតែបកស្ទីកគ័រចេញទុកពណ៌ស​ ដែលជាពណ៌ចុះ​បញ្ជីទទួលស្គាល់​នៅ​អគ្គនាយកដ្ឋានដឹកជញ្ជូនទៅ​ កុំអោយមហាជនយល់ច្រលំ​ រិះគន់មកលេីអគ្គនាយកដ្ឋានដឹកជញ្ជូន។»

តែយ៉ាងណាមិញ បើទោះជាលោក ផែង វណ្ណៈ ពុំបានបញ្ចេញឈ្មោះម្ចាស់រថយន្តស៊េរីទំនើបនោះ ជារបស់បុគ្គលរូបណាក៏ដោយ ក៏មនុស្សមួយចំនួនហាក់បានស្គាល់យ៉ាងច្បាស់ថា រថយន្តទំនើបកែលេងពណ៌នេះ គឺជារបស់តារាចម្រៀង ងួន ចាន់ដេវិត (G-Devith) ដែលទើបទៅបួសជាព្រះសង្ឃ កាលពីពេលថ្មីៗនេះ។ ក្នុងនោះ បើតាមអ្នកលេងហ្វេសប៊ុក បានបញ្ជាក់ទាំងហួសចិត្តបែបនេះថា៖ «រិះគន់ចុះរិះគន់ឡើងម្ចាស់ទៅបួសបាត់», «ម្ចាស់ទៅបួសហេីយ នៅមានមនុស្សតាមចងកម្មពារទៀត អ្នកទេីស សុទ្ធតែជាមនុស្សខ្លាចគេល្អជាង ខ្លាចគេឡូយជាង»។

សូមបញ្ជាក់ផងដែរ បើតាមច្បាប់ នោះរថយន្តទាំងឡាយណា ដែលប្តូរពណ៌យានយន្តដោយគ្មានការអនុញ្ញាត ឬ បិទពណ៌មិនត្រឹមត្រូវ តាមបណ្ណសម្គាល់យានយន្ត នោះរថយន្តធុនស្រាល នឹងត្រូវផាកពិន័យ ១៨០,០០០ រៀល រីឯរថយន្តធុនធ្ងន់ ៣៧៥,០០០ រៀល៕