មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលបងស្រីម្នាក់ ដែលគាត់រស់នៅក្នុងបុរីអង្គរភ្នំពេញ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានចែករំលែកឲ្យបងប្អូននៅក្នុងបណ្តាញសង្គមបានដឹងទាក់ទងករណីអ្នករត់កង់បីឥណ្ឌា (PassApp) បានប្រើល្បិចថា មានគេឲ្យមកទទួលយកក្មេងទៅក្រៅ តែជាសំណាងល្អ កូនរបស់គាត់បដិសេធទៅជាមួយ ហើយនាងបានខលទូរស័ព្ទមកសួរនាំគាត់ជាមុន កុំអីត្រូវអ្នករត់កង់បីឥណ្ឌានោះយកទៅបាត់ហើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mango Love បានសរសេរប្រាប់ពីហេតុការណ៍ខាលើនេះឲ្យដឹងថា៖ «ព្រឹកមិញកង់បី pass app នេះមកផ្ទះខ្ញុំ ថាមកទទួលក្មេងទៅក្រៅ សំណាងហើយដែលកូនខ្ញុំចេះតេលេហ្វូនសួរ កុំអីទៅតាមគេបាត់ ស្អែកចង់ទៅស្រាវជ្រាវរកម្ចាស់កង់បីមកសួរនាំសិនថាបម្រុងនាំក្មេងទៅណា? សូមអាណាព្យាបាលទាំងអស់បន្ថែមការប្រុងប្រយ័ត្នចំពោះកូនតូចៗ»៕