ចុម ខ្លាំងបាត់! មេខ្លាឃ្លោក​ស្ទុះយកកូនសោរម៉ូតូចាក់ភ្នែកអនុប្រធានភូមិ រងរបួសស្ទើរខ្ទេច១ចំហៀង ព្រោះខឹងប្រាប់ឲ្យឈប់លេង…

អនុប្រធានភូមិម្នាក់ ស្ទើរខ្វាក់ភ្នែក ត្រូវពេទ្យដេរអស់ប៉ុន្មានថ្នេរ ឈឺចុកចាប់យ៉ាងខ្លាំង បន្ទាប់ត្រូវរងគ្រោះដោយសារអំពើហិង្សាពីសំណាក់មេខ្លាឃ្លោកម្នាក់ យកកូនសោរម៉ូតូចាក់ចំភ្នែក ព្រោះខឹងចូលមកបញ្ឈប់ការលេងល្បែងរបស់ខ្លួន

អំពើហិង្សាដ៏សាហាវនេះ បានកើតឡើងតាំងពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងលាន ឃុំគ្រូស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលរហូតមកទល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមប្រភពពីសាច់ញាតិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ ហាន ធី ភេទប្រុស អាយុ ៤០ ឆ្នាំ ជាអនុប្រធានភូមិត្រពាំងលាន បានចុះទៅបញ្ឈប់ជនល្មើសឈ្មោះ ណែម ធី លេងខ្លាឃ្លោកទៀតទៅ បន្ទាប់ពីក្មេងៗរអ៊ូរទាំបាត់រឿងលុយ។ ការឃាត់នេះ ស្រាប់តែបានធ្វើឲ្យជនល្មើសផ្ទុះកំហឹង ស្ទុះយកកូនសោរម៉ូតូមកដាក់ជនរងគ្រោះតែម្តង។

អ្វីដែលហួសចិត្តបំផុតទៀតនោះ នៅពេលជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គ្រួស តែខាងប៉ូលិសបែរជាមិនអើពើទាល់តែសោះឡើយ ព្រោះត្រូវបានដឹងថាជាខ្សែខាងជនល្មើស។

ក្រោយពីខាងប៉ុស្តិ៍មិនអើពើដោះស្រាយ ពេលនេះ ជនរងគ្រោះក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយរកយុត្តិធម៌ និង មានចំណាត់ការទៅលើប៉ូលិសប៉ុស្តិ៍គ្រួសផង៕