ដូចដែលប្រិយមិត្តបានដឹងហើយ ក្រោយពីសន្ទុះនៃភាពល្បីល្បាញបានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដ៏លើសលប់ អ្នកនាង ទ្រី ដាណា ថៅកែហាងពេជ្រព្រែកភ្នៅ បានបង្ហាញវត្តមានកូនស្រីរបស់ខ្លួន ជាមួយនឹងកាដូរថយន្តទំនើប១គ្រឿង ជូនកូនស្រីដែលរូបសម្រស់ស្រស់ស្អាតពេញវ័យទៅហើយ គួរឲ្យចាប់អារម្មណ៍។
ក្រោយបានឃើញរូបសម្រស់កូនក្រមុំរបស់អ្នកនាង និងមើលពិតជាសុភាពរាបសារ ទន់ភ្លន់នោះ មហាជនជាច្រើនបានសម្តែងនូវការកោតសរសើថា កូនស្រីស្អាតអ្នកនាងពិតជាមានរូបសម្រស់ស្អាតមិនចាញ់ម្តាយនោះទេ។ ជាក់ស្តែង នៅពេលកូនស្រីរបស់អ្នកនាង ទ្រី ដាណា បានបង្ហើតផេកហ្វេសប៊ុក មិនបានប៉ុន្មានថ្ងៃផង ក៏ទទួលបានការ Like ជាង 100k ឯណោះ ។
ពិតមែនហើយ ក្រោយឃើញថា កូនស្រីរបស់អ្នកនាងទទួលបានការចាប់អារម្មណ៍ខ្លាំង ក៏ស្រាប់តែមានមនុស្សមួយចំនួន បានបង្កើតផេកយករូបកូនស្រីរបស់អ្នកនាងទៅដាក់ដូចៗគ្នាតែម្តង ដើម្បីប្រយោជន៍ទទួលបានការ Like ច្រើនផងដែរ។
ទោះយ៉ាងណា ក្រោយពីបានឃើញមានផេកជាច្រើនបានធ្វើបែបនេះ ពេលនេះ អ្នកនាង ទ្រី ដាណា បានចេញវីដេអូ រួមជាមួយកូនស្រី ប្រកាសឈប់ឲ្យកូនស្រីរបស់ខ្លួនលេងបណ្តាញសង្គមទៀតហើយ កុំថាឡើយហ្វេសប៊ុក សូម្បីតែ Youtube ក៏មិនអនុញ្ញាតឲ្យលេងដែរ។ ទោះយ៉ាងណា អ្នកស្រីក៏បានបញ្ជាក់ថា មិនមែនឲ្យឈប់លេងរហូតនោះទេ គឺផ្អាកមួយរយៈធំសិន។
ជាមួយគ្នានេះផងដែរ អ្នកនាង ទ្រី ដាណា ក៏សូមប្រកាសជាសាធារណៈថា ប្រសិនបើផេកទាំងនោះ ឬ ផេកផ្សេងៗទៀត នៅតែបន្តសកម្មភាពយករូបកូនស្រីរបស់នាងទៅផុស និងធ្វើរឿងអ្វីផ្សេងៗខុសឆ្គង អ្នកនាងនឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនទទួលខុសត្រូវឡើយ៕