កម្មការិនីម្នាក់ឈ្លោះជាមួយប្តី Live វីដេអូស្រែកយំតាមហ្វេសប៊ុករួច ស្រាប់តែដាច់ចិត្តចងកបញ្ចប់ជីវិតខ្លួនឯងទាំងមានផ្ទៃពោះ….

ស្រ្តីម្នាក់ជាកម្មការិនីរោងចក្រ បានសម្រេចបញ្ចប់ជីវិតទាំងមានផ្ទៃពោះ៣ខែ បន្ទាប់ពីត្រូវបានដឹងថា បានឈ្លោះប្រកែកជាមួយប្តីរបស់នាង និង Live វីដេអូ ស្រែកយំតាមបណ្តាញសង្គមហ្វេសប៊ុក

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលា​ម៉ោង​ ៩ ​និង​ ៣០​ នាទី​យប់ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅក្នុងបន្ទប់ជួលជាន់ទី​២ ក្នុងភូមិ​ត្រពាំងថ្លឹងទី​២ សង្កាត់ចោមចៅ​ទី​១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។​

ស្ត្រីរងគ្រោះ​មានឈ្មោះ ស្រី ល័ក្ខ អាយុ​ ២៦ ​ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅ​ខេត្តព្រៃវែង​។​

បើតាមប្អូនស្រីម្នាក់ ដែលរស់នៅបន្ទប់ជិតខាង បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ​ខាងលើ បានឡាយវីដេអូយំស្រែក ក្រោយពីឈ្លោះ​គ្នា​ជាមួយប្ដី ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង។ ពេលនោះ​ ​រូបគាត់ក៏ស្ទុះ​ទៅ​មើល ឃើញស្ត្រីរងគ្រោះ​ខាងលើចងកជាមួយខ្សែ​អង្រឹង​ភ្ជាប់នឹងឥដ្ឋខ្យល់លើ​បង្អួចត្រដរខ្យល់ទៅហើយ ។ ក្រោយឃើញបែបនេះ ភ្លាមៗនោះ រូបគាត់ក៏រត់មកប្រាប់គេឯងឲ្យមកជួយ តែ​អកុសល្យ​ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ប្រភពដដែល​ក៏បានបន្តដឹងទៀតថា នៅមុនពេលកើតហេតុ រូបគាត់បានឮសំឡេងស្រ្តីរងគ្រោះឈ្លោះ​ប្រកែកគ្នា​ជាមួយប្តី តែ​មិនដឹងឈ្លោះ​គ្នា​រឿងអ្វីនោះទេ ។ ក្រោយមក​ប្តីនោះបានចេញទៅ​បាត់ ហើយស្ត្រីរងគ្រោះ​ប្រហែលជាឈឺចិត្តខ្លាំងពេក ក៏បានសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯងបែបនេះតែម្តង៕​