កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានរឿងដ៏គួរឲ្យអស់សំណើចខ្លាំងមួយ គ្រាដែលស្រ្តីម្នាក់បានជិះច្រឡំម៉ូតូ Scoopy គេ ហើយជិះចាកចេញទៅផ្ទះប្រុយតែម្តង។ អ្វីដែលនឹកស្មានមិនដល់នោះ គឺត្រង់ថាសោរម៉ូតូ Scoopy របស់គាត់ ក៏ត្រូវគ្នានឹងម៉ូតូ Scoopy ដែលបានជិះច្រឡំនោះ។
នេះបើយោងតាមគណនីហ្វេសប៊ុកម្ចាស់តូបលក់ឥ៉វាន់ចាប់ហួយ គ្រឿងក្រអូប និងភេសជ្ជៈគ្រប់មុខ ឈ្មោះ អ៊ី អ៊ុន បានបង្ហោះឲ្យដឹងថា៖ «យើងខ្ញុំម្ចាស់តូប អ៊ី អ៊ុន លក់គ្រឿងទេស សូមម្ចាស់ម៉ូតូ Scoopy ដែលបានច្រឡំ មានរូបរាងភិនភាគខាងលើ សូមយកម៉ូតូមកប្តូរផង។
លេខទូរស័ព្ទម្ចាស់ម៉ូតូ 092 631 821 សូមជួយចែករំលែក អោយឆាប់បានម្ចាស់ម៉ូតូបានដឹងផង។»
ទោះយ៉ាងណា ក្រោយពីបានដឹងថាខ្លួនច្រឡំ ស្រ្តីនោះក៏បានយកម៉ូតូ Scoopy នោះ មកប្រគល់ជូនម្ចាស់គេវិញរួចហើយផងដែរ។ បើតាមរយៈកាមេរ៉ាសុវត្ថិភាព ហេតុការណ៍ជិះម៉ូតូច្រឡំនេះបានកើតឡើង នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយបងស្រីនោះក៏បានយកមកប្រគល់ម៉ូតូដែលច្រឡំឲ្យម្ចាស់គេវិញ នៅម៉ោងប្រហែល ១រសៀលថ្ងៃដដែល។ នេះបើតាមម្ចាស់គណនីហ្វេសប៊ុកខាងលើផុសបញ្ជាក់ឲ្យដឹង៕