មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនជនជាតិមកស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឃើញថាមានចំនួនយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមានទាំងអ្នកមកវិនិយោគធំៗ និងជាភ្ញៀវទេសចរ។
ស្របជាមួយគ្នានេះ ជនជាតិចិនក៏បានបង្កឲ្យមានការរិះគន់ និងការស្អប់ជាខ្លាំង ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដោយសារតែទង្វើរបស់ជនជាតិចិនមួយចំនួនតូច បានបង្កការអុកឡុក នាំមកនូវភាពអសន្តិសុខសង្គម តាមរយៈការប្រើអំពើហិង្សា ការចាប់ជំរិតទារប្រាក់នៅលើប្រព័ន្ធអ៊ីនធើរណែត និងគ្រឿងញៀនជាដើម។
ទោះយ៉ាងណា មិនមែនជនជាតិចិន សុទ្ធតែអាក្រក់ទាំងអស់នោះទេ តែក៏មានប្រជាជនចិនជាច្រើនទៀត ក៏ជាមនុស្សល្អផងដែរ ។ ជាក់ស្តែង ដូចករណីនេះ បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងនូវការគោរពកោតសរសើរជាខ្លាំង ចំពោះទង្វើជាគំរូដ៏ល្អរបស់គាត់ ក្នុងការជួយសម្រួលចរាចរណ៍ ដើម្បីឲ្យបងប្អូនជាអ្នកធ្វើដំណើរបានរួចផុតពីការកកស្ទះចរាចរណ៍ ដែលត្រូវបានដឹងថា បានកើតឡើងនៅក្នុងក្រុងកំពង់សោម កាលពីពេលកន្លងមក ហើយវីដេអូនៃសកម្មភាពរបស់គាត់ ត្រូវបានគេចែករំលែកយ៉ាងផុសផុលតែម្តង៕