បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃ គឺការលិចលង់បានចូលមកជាបណ្តើរៗ នៅតាមតំបន់មួយចំនួន មិនថាតែនៅក្នុងទីក្រុង ឬ នៅតាមជនបទនោះទេ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងរដូវវស្សានេះ។
ជ្រុងមួយនៃហេតុការណ៍លិចលង់បង្កឡើងដោយជំនន់ទឹកភ្លៀងនេះផងដែរ ដែលជាហេតុនាំឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍ពីហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចមួយ ដោយសារតែកំពូលរថយន្តតម្លៃកប់ពពកទើបចេញថ្មី១គ្រឿង Rolls-Royce ត្រូវ «លង់» ក្នុងជំនន់ទឹកភ្លៀងត្រឹមជង្គង់ ហើយម្ចាស់បាចទឹកចេញពីក្នុងឡានគួរឲ្យខ្មាសគេតែម្តង។ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីពេលកន្លងមកនេះ។
ទន្ទឹមនេះផងដែរ អ្នកលេងបណ្តាញសង្គម បាននាំគ្នាចំអកឲ្យថា «ត្រូវការជំនួយសង្គ្រោះបន្ទាន់ Roy Royce លុងទឹកហេីយ ជួយបាចទឹកគ្នាផងលិចបាត់ឥលូវហេីយ», «ស្មានថា រ៉ូលរ៉យ ចេះហែលទឹក ដឹងអីអត់ចេះទាំងហែល និងហោះហើរផងហ្នឹង»។ រីឯអ្នកខ្លះទៀតថា «ហាសហា… ចាញ់អាកញ្ចាស់ខ្ញុំផង ទឹកប៉ុណ្ណឹងៗបើកកាត់វូ!»។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គេសង្កេតឃើញរថយន្ត Roy Royce បាននិងកំពុងពេញនិយមជិះច្រើន សម្រាប់លំដាប់អ្នកមានៗនៅក្នុងស្រុកខ្មែរ ដោយអ្នកខ្លះសូម្បីបង្ហោះរថយន្តតម្លៃរហូតលានដុល្លារនេះ បង្អួតគ្នានៅលើបណ្តាញសង្គមទៀតផង៕