ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នេះ គឺឈានលើស៧លានករណី ដែលក្នុងនោះមានចំនួនអ្នកស្លាប់រហូតច្រើនជាង ៤សែននាក់ ខណៈពេលដែលអ្នកជាសះស្បើយមានចំនួនជិត ៣ លាន ប្រាំសែននាក់។
ក្រៅពីសហរដ្ឋអាមេរិកដែលមានចំនួនអ្នកឆ្លងច្រើនបំផុតឈានមុខគេ រហូតដល់ទៅជាង ២លាននាក់ រីឯចំនួនអ្នកស្លាប់ច្រើនជាង ១១ម៊ឺននាក់ នោះប្រេស៊ីលត្រូវបានចាត់ទុកជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ ដែលមានអ្នកឆ្លងច្រើន រហូតដល់ទៅជិត ៧សែនករណី និងមានអ្នកស្លាប់ចំណាត់លេខ៣ ។ រីឯរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានករណីឆ្លងច្រើនបំផុតរហូតដល់ទៅជិត ៤សែន ៧ម៊ឺននាក់។
សូមរម្លឹកផងដែរថា ស្របពេលដែលវ៉ាក់សាំងប្រឆាំងចំពោះវីរុសកូវីដ១៩ នៅមិនទាន់រកឃើញនៅឡើយ ហេដូច្នេះ សូមប្រជាពលរដ្ឋបន្តការការពារខ្លួនឲ្យបានខ្ពស់ តាមរយៈវីធីការពារដោយការលាងដៃនឹងសាប៊ូ ឬក៏ជែល និងអនុវត្តគម្លាតសង្គម៕