ថ្មីៗនេះ នៅលើបណ្តាញសង្គម បានផ្ទុះកក្រើកល្បីពេញស្រុកថៃ ទាក់ទងរឿងរ៉ាវនារីជាពលករខ្មែរម្នាក់ ដែលត្រូវបានដឹងថាកំពុងរស់នៅក្នុងប្រទេសថៃអស់រយៈពេលជាង ១៥ ឆ្នាំ ត្រូវបានចោទប្រកាន់ថា បាននិយាយមើលងាយជាតិសាសន៍ខ្លួនឯង ដែលបង្កឲ្យមនុស្សជាច្រើន ក្នុងចំណោមពលករខ្មែរផ្ទុះកំហឹងយ៉ាងខ្លាំងក្លាតែម្តង។
ខណៈពេលដែលរឿងនេះ បង្កជាប្រធានបទដ៏ក្តៅគុកនៅលើបណ្តាញសង្គម នារីខ្មែរម្នាក់ដែលក៏ជាពលកររស់នៅក្នុងស្រុកថៃជាង២០ឆ្នាំមកហើយ បានចេញវីដេអូឃ្លីបនិយាយទាំងភាសាថៃ និងខ្មែរ ទៅកាន់នាងប្រជ្រុយមាត់យ៉ាងដូច្នេះថា៖ «អាញ់នៅថៃជាង២០ឆ្នាំហើយ អាញ់ក៏ខ្មែរ ម៉ែអាញ់ក៏ខ្មែរ អាញ់មិនដែលមើលងាយខ្មែរខ្លួនឯងដូចអ្ងែងចឹងទេ សូមអ្ងែងប្រើខួរក្បាលគិតផង។ អ្ងែងនិយាយចឹង មានន័យថា អ្ងែងមើលងាយម៉ែឪអ្ងែងដែរ ខ្លួនអ្ងែងដែរ ។ និយាយចឹងម៉ោ មានតែគេស្អប់ ជេរ ដៀល! និយាយចឹង ស្មានតែថៃគេចូលចិត្តណាស់អ្ហ ថៃគេមិនចូលចិត្តទេ ថាមើលងាយជាតិសាសន៍ខ្លួនឯងអ៊ីចឹងនោះ… » ។
តែយ៉ាងណា ក្នុងវីដេអូនិយាយជាភាសាថៃ យើងក៏មិនដឹងថា នារីខ្មែររូបនោះនិយាយមើលងាយជនជាតិខ្មែរខ្លួនឯងប៉ះពាល់ធ្ងន់ធ្ងរកំរិតណានោះទេ ទើបធ្វើឲ្យបងប្អូនជាពលករខ្មែរនៅលើទឹកដីថៃផ្ទុះកំហឹងខ្លាំងយ៉ាងនេះ៕