ក្រុមការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ប្រចាំ​ខែ​ឧ​សភា​​ និង​ទិស​ដៅ​ការងារ​ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ ដោះស្រាយបញ្ហាប្រឈមនាៗ

ដោយ​ទទួល​បាន​ការអនុ​ញ្ញាតិ​ពីឯ​កឧ​ត្តម​​ ឧ​ត្តម​សេនីយ៍​ឯ​ក​ ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ នៅ​ព្រឹក​ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ បាន​បើក​កិច្ច​ប្រជុំ​​ប្រចាំ​ខែ​ឧ​សភា​​ និង​ទិស​ដៅ​ការងារ​សម្រាប់​ខែ​មិថុនា​ ក្រោម​ការដឹក​នាំ​​របស់​លោក​ឧ​ត្តម​សេនីយ៍​ត្រី​ ស៊ុម​ សុឃីម ស្នងការ​រង តំណាង​ឯ​កឧ​ត្តម​​ ឧ​ត្តម​សេនីយ៍​ឯ​ក​ ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ ព្រមទាំង​​មាន​ការចូល​រួម​​ពីលោក​ស្នងការ​រង អធិការ​រង និង​សមាជិក​ក្រុម​ប្រតិកម្ម​រហ័ស​ជាច្រើន​រូប​​ទៀត​ ។​

ក្នុង​ឱកាស​នោះ​ដែរលោក​វរសេនី​យ៍​ឯ​ក សាន សុខសីហា ជំនួយ​ការឯ​កឧ​ត្តម​​ស្នងការ​ និង​ជាអ្នក​នាំ​ពាក្យ​ បាន​ធ្វើ​ការរាយការណ៍​​ជូនអង្គប្រជុំ​​នូវ​ការងារ​ដែល​បាន​អនុ​វត្ត​​​កន្លង​មក ដោយ​ផ្តោត​សំខាន់​លើការ​ផ្តល់​សេវា​សាធា​រណ: ការទទួល​ពាក្យ​បណ្តឹង​ ការធ្វើ​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ​ និង​អត្តសញ្ញា​ណបណ្ណឲ្យ​បាន​ឆាប់រហ័ស​​ជូនប្រជា​ពលរដ្ឋ​ ក៏​ដូចជា​ការតាម​ដាន​ ឆ្លើយ​តប ដោះស្រាយ​​ និង​មាន​វិធានការ​ណ៍​ ជាប្រចាំ​ឲ្យ​បាន​ទាន់ពេល​វាលា រាល់ខំមិន​ដែល​ជាកង្វល់របស់​ប្រជា​ពលរដ្ឋ​ ជាពិសេស​​ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ តែង​តែ​តាម​ដាន​យ៉ាង​យកចិត្ត​ទុកដាក់​ ជាប្រចាំ​រ​ាល់ខំមិន​ ដើម្បី​ឆ្លើយ​តប ដោះស្រាយ​​ និង​ចាត់វិធានការ​ណ៍​បាន​ឆាប់រហ័ស​​ ។​ ជាមួយ​​នោះ​ដែរលោក​ឧ​ត្តម​សេនីយ៍​ទោ​ សុង លី ស្នងការ​រង ក៏​បាន​ផ្តល់​មតិ​ចូល​រួម​​ល្អ​ៗ​ជាច្រើន​ដល់អង្គប្រជុំ​​ ហើយ​លោក​អធិការ​រង និង​សមាជិក​នៃ​អង្គ ក៏​មាន​មតិ​ចូល​រួម​​ជាច្រើន​ផងដែរ​ ។​

ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ តែង​តែ​ធ្វើ​ការតាម​ដាន​ ឆ្លើយ​តប ដោះស្រាយ​​ វាយ​​បក និង​ចាត់វិធានការ​ណ៍​ចំពោះ​សារព័ត៌មាន​​ ឬ​គណនី​ហ្វេកបុកទាំង​ឡាយ​ណាដែល​ផុស និង​ផ្សព្វ​​ផ្សា​យ​ព័ត៌មាន​​មិន​ពិត​ ហើយ​ត្រូវ​តែធ្វើ​យ៉ាង​ណាទប់ស្កាត់​ឲ្យ​បាន​រាល់ព័ត៌មាន​​មិន​ពិត​ ដែល​មាន​លក្ខណ:ញុះញង់​ បង្កចលាចល​ បង្ខូច​កិត្តិ​យស​របស់​បុគ្គល និង​អង្គភាព​ ។​

ជាកិច្ច​បញ្ចប់​លោក​ស្នងការ​រងតំណាង​ឯ​កឧ​ត្តម​​ស្នងការ​ ក៏​បាន​ធ្វើ​កោតសរសើរ​ដល់ការ​ខិតខំ​បំពេញ​​ភារ​កិច្ច​​បាន​យ៉ាង​ល្អ​ជូនប្រជា​ពលរដ្ឋ​ និង​បាន​ណែនាំ​​ឲ្យ​ខិតខំ​បន្ថែ​ម​ទៀត​ដេីម្បីទទួល​បាន​ជោគ​ជ័យ​​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ៕