ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឯកឧត្តមស្នងការ និងជាអ្នកនាំពាក្យ បានធ្វើការរាយការណ៍ជូនអង្គប្រជុំនូវការងារដែលបានអនុវត្តកន្លងមក ដោយផ្តោតសំខាន់លើការផ្តល់សេវាសាធារណ: ការទទួលពាក្យបណ្តឹង ការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ក៏ដូចជាការតាមដាន ឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ ជាប្រចាំឲ្យបានទាន់ពេលវាលា រាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ជាប្រចាំរាល់ខំមិន ដើម្បីឆ្លើយតប ដោះស្រាយ និងចាត់វិធានការណ៍បានឆាប់រហ័ស ។ ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ក៏បានផ្តល់មតិចូលរួមល្អៗជាច្រើនដល់អង្គប្រជុំ ហើយលោកអធិការរង និងសមាជិកនៃអង្គ ក៏មានមតិចូលរួមជាច្រើនផងដែរ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែធ្វើការតាមដាន ឆ្លើយតប ដោះស្រាយ វាយបក និងចាត់វិធានការណ៍ចំពោះសារព័ត៌មាន ឬគណនីហ្វេកបុកទាំងឡាយណាដែលផុស និងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវតែធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់ បង្កចលាចល បង្ខូចកិត្តិយសរបស់បុគ្គល និងអង្គភាព ។
ជាកិច្ចបញ្ចប់លោកស្នងការរងតំណាងឯកឧត្តមស្នងការ ក៏បានធ្វើកោតសរសើរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យខិតខំបន្ថែមទៀតដេីម្បីទទួលបានជោគជ័យកាន់តែល្អប្រសើរឡើង ៕