នេះមិនមែនជារឿងចម្លែក ទើបតែកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងទេ ព្រោះថាវីធីការពារឆ្លងកូវីដ១៩ នេះ ត្រូវបានធ្វើឡើងរួចហើយ ដោយផ្តើមចេញពីព្រះសង្ឃនៅវត្តមួយក្នុងប្រទេសថៃបានពាក់របាំងការពារ ខណៈនិមន្តបិណ្ឌបាត ក្នុងបំណងដើម្បីបានសុខសុវត្ថិភាពទាំងអស់គ្នា។
តាមរយៈគណនីហ្វេសប៊ូកឈ្មោះ Kong Lee បានរសេរថា «ព្រះចៅអធិការ និងព្រះសង្ឃវត្តថាន់ ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ រាជធានីភ្នំពេញ គិតពីសុខភាពព្រះអង្គ និងពុទ្ធបរិស័ទជាចម្បង ដោយប្រើរបាំងការពារឆ្លង Covid-19 ។
ដូចនេះ លោកអ្នកសប្បុរសទាំងឡាយអញ្ជើញទៅធ្វើទានមិនបាច់បារម្ភទេ៕»