ហួសចិត្តណាស់! ដូចខ្វះបទនិពន្ធ ពាក្យខ្មែរដូចគ្មានទេ «កន្តៀវស្រួយ» សូមក្រសួងពិនិត្យមើលផង (វីដេអូ)

បទចម្រៀងបែបកន្រ្ទឹមមួយបទដែលមានចំណងជើងថា «កន្តៀវអូនស្រួយ» ដែលបកស្រាយ និងសម្តែងដោយអ្នកចម្រៀងស្រីឈ្មោះ បរ៉ាម៉ី ក្រោយឆាណែល Youtube​ ឈ្មោះ DomRey បង្ហោះភ្លាមៗ បានទាក់ទាញមតិរិះគន់យ៉ាងចាស់ៗដៃតែម្តង ព្រោះតែបទតាក់តែងឡើងនេះ បង្កប់នូវអត្ថន័យបែបស៊ីអារម្មណ៍ ពោលគឺ Melody ទាំងស្រុង ​ទៅមិនឆ្ងាយពីរឿងអាសអាភាសនោះឡើយ។

ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកលោក Vann Saray បានបង្ហោះសាររិះគន់ទាំងហួសចិត្តថា៖ «មិនដឹងជាអ្នកនិពន្ធអីគេទេ? វិលៗក្បែរហ្នឹងហ្មង! ពាក្យខ្មែរមានតែបាយស្រួយ ឬនំក្តៅស្រួយ ដល់ពេលកណ្តៀវស្រួយដូចជាមិនមានទេ។ មើលទៅមិនត្រឹមឱ្យគាត់បិទទេ គួរតែមានការពិន័យផង។» ។

ចំណែកទំព័រហ្វេសបុកមួយឈ្មោះថា HahahaSabay បានរិះគន់បន្ថែមថា៖ «មិចក៏ទៅជាឡប់លែងចេះខ្មាសអៀនអីចឹង? ចំណងជើងហ្នឹងមានន័យថាម៉េច? “កណ្តៀវអូនស្រួយ” ខ្លួនជាស្រីផង ហារច្រៀងកើតដែរ? វាគ្មានន័យក្នុងភាសាខ្មែរណាដែលត្រូវរៀបរាប់ពាក្យកណ្តៀវស្រួយ កណ្ដៀវរឹងស្អីហ្នឹងទេ ចេតនាអ្នកនិពន្ធគ្មានអីក្រៅពីចង់សំដៅទៅន័យគ្រលាស់ហ្នឹងឯង។ ឥឡូវខ្ញុំគ្រលាស់អោយអស់ ដើម្បីញ៉ុកអោយដល់កន្លើតអ្នកចម្រៀង។ (កញ្តៀវស្រួយ=កណ្តួយស្រៀវ), (កណ្តៀវអូនស្រួយ=កណ្តួយអូនស្រៀវ) យ៉ាងម៉េចដែរ? ខ្លួនជាស្រី កោដតែច្រៀងកើត។ បើខ្ញុំជាអ្នកចម្រៀង ខ្ញុំសួរអ្នកនិពន្ធភ្លាម ហេតុអីនិពន្ធបទបែបនេះអោយខ្ញុំច្រៀង? ខ្ញុំដាច់ខាតមិនច្រៀង! បើអ្នកមិនព្រមយើងឈប់រួមអាជីពជាមួយគ្នាទៅ។» ។

គួរបញ្ជាក់ថា ការនិពន្ធបទចម្រៀងដែលខ្វះសុវជីវធម៌បែបៗនេះ កន្លងមក ធ្លាប់ត្រូវបានក្រសួងចាត់វិធានការរួចហើយ ។ ដោយឡែក សម្រាប់បទចម្រៀងនេះវិញ ចាំមើលថាតើក្រសួងនឹងមានចំណាត់ការយ៉ាងណា?៕