ជម្លោះពាក្យសម្តីឈានដល់ប្រើអំពើហិង្សាដាក់គ្នាយ៉ាងសាហាវ និងរហូតប្រើផ្សែងពន្លត់អគ្គិភ័យប្រឆាំងគ្នា បានធ្វើឲ្យអ្នកដំណើរស្លុតរន្ធត់បុកពោះគ្រប់ៗគ្នាតែម្តង រវាងហាងនំប៉័ង និងហាក់ពេជ្រ ស្ថិតនៅតាមបណ្តោយផ្លូវក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
បើតាមលោកវរសនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជម្លោះបែកផ្សែងរវាងម្ចាស់ហាងនំប៉័ង និងម្ចាស់ហាងលក់ពេជ្រ ខាងលើ គឺផ្តើមចេញដោយសារតែម្ចាស់ហាងលក់នំប៉័ង ត្រូវដាច់កុងត្រាជួលហាង ហើយត្រូវម្ចាស់ហាងលក់ពេជ្រ ដែលមានទីតាំងជាប់គ្នា ដឹងដំណឹង ចង់ជួលបន្ថែម ប៉ុន្តែ មិនដឹងយ៉ាងម៉េច ក៏ស្រាប់តែកើតជារឿងរ៉ាវឌឺដងដាក់គ្នា រហូតឈានដល់ការប្រើហិ ង្សាដាក់គ្នាយ៉ាងសាហាវបែបនេះ៕