ស្រណោះណាស់! ផលិតកម្មមួយសរសើរអតីតតារាចម្រៀង ទូច ស៊ុននិច មានអត្តចរិតល្អ​​សុភាព​រាប​សា​តាំង​ពី​ក្មេង​ និង​ ញញឹមស្រស់​គួរ​ឱ្យ​ចូល​ចិត្ត​

ទាំងនេះជារូបភាពដ៏ស្រស់ៗស្អាត និងកម្រធ្លាប់បានឃើញពីមុន ខណៈម្ចាស់ «ផលិតកម្ម អង្គរវត្ត» បានបញ្ចេញរូបថតអតីតតារាចម្រៀង ទូច ស៊ុននិច ដោយភ្ជាប់សារនិយាយត្រង់ៗពីចរិតពិតពីកំណើតរបស់នាង ជាមួយក្តីស្រឡាញ់នឹករលឹកយ៉ាងខ្លាំង

តាមទំព័រហ្វេសប៊ុករបស់ខ្លួន ម្ចាស់ផលិតខាងលើបានសរសេររៀបរាប់មួយៗយ៉ាងក្បោះក្បាយថា៖ «រូប​​ថត​ដែល​ក្មួយ​ស្រី​កាន់ពានរង្វាន់​នេះ​ គឺ​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់​ដៃ​ខ្ញុំ​ដែល​ជាចាងហ្វាងផលិត​កម្ម​អង្គរវត្ត​​ នៅ​ថ្ងៃ​ទី​មួយ​ខ្ញុំ​បាន​ជួប​ឪ​ពុក​របស់​នាង ថ្ងៃ​ទី​ពីរគាត់​បាន​នាំ​ក្មួយ​ស្រី​តូច ស្រី​និច មកជួប​នឹង​ខ្ញុំ​តាម​កាលសំណូមពរ​របស់​ខ្ញុំ​ដែល​ចង់ជួប​នាង នាងមាន​ចារិតសុភាព ឈរ​ជិតឪ​ពុក​ញញឹមយ៉ាង​ស្រស់​មិន​មាន​​វាចាអ្វី​ទាំអស់ គ្រួសារ​មួយ​ដែល​មិន​មែន​​ជាគ្រួសារ​សម្បត្តិ​មហា​សាលមែន​ពិត ប៉ុន្តែ​គឺ​ជា​គ្រួសារ​ដ៏​មាន​សុភ​មង្គល​​ដ៏​គួរ​ឱ្យ​គោរព​ និង​ ជាទី​រាប់អាន​ ដែល​យើង​រាល់គ្នា​ចង់បាន​មកធ្វើ​ជាមិត្ត​ភក្តិ​ គ្រួសារ​ដែល​រស់នៅ​ដោយ​ក្រឹតវិនយ័របស់​ព្រះ​យ៉ាង​ពិតប្រាកដ​​ មាន​សេច​ក្ដី​ស្រឡាញ់​ អំណរ​ មេត្រី​ អត់​ធ្មត់ សុភាព សប្បុរស​ ស្មោះ​ត្រង់​ ស្លូត​បូត ។​ ខ្ញុំ​បាន​ជួប​នឹង​ឪ​ពុក​របស់​នាងប៉ុន្មាន​​ដងដែរកាល ៧ ឬ​ ៨ ឆ្នាំ​​មុន នៅ​ Stockton in California ។​

ខ្ញុំ​នឹក​នាងជានិច្ច​ រូប​​ថត​នេះ​ខ្ញុំ​ថត​ជាមួយ​​នាង និង​ ឪ​ពុក​របស់​នាង ជាមួយ​​នាង នារី​រត្ន គន្ធា នៅ​ South Carolina USA ,May God Continue Bless all her family as well forever» ។​»

ជាមួយគ្នានេះផងដែរ គេក៏បានកត់សម្គាល់ឃើញមានអ្នកគាំទ្រជាច្រើន ក៏បានលើកឡើងពីចរិតរបស់អតីតតារាចម្រៀង ទូច ស៊ុននិច ផងដែរ ថានាងជាតារាចម្រៀងដ៏ល្បីរបស់កម្ពុជាមួយដួង ដែលមានចរិតប្ញកពារល្អ គ្មានប្រវត្តិឆ្មើងឆ្មៃ ក្រអើតក្រទមដាក់រៀមច្បង ឬបណ្តាអ្នកសិល្បះចាស់ព្រឹទ្ធាចារ្យណាឡើយ តែផ្ទុយទៅវិញ គឺមានតែការគោរព ស្រឡាញ់ និងឲ្យតម្លៃ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជារហូតមកទល់សព្វថ្ងៃ បើទោះជានាងមិនអាចមានសមត្ថភាពបំពេអារម្មណ៍អ្នកគាំទ្រទៀតក្តី។

សូមរម្លឹកឲ្យដឹងផងដែរថា មកទល់ពេលនេះ អតីតតារាចម្រៀងសម្លេងផ្អែមស្រទន់ ទូច ស៊ុននិច ដែលកំពុងរស់នៅឆ្ងាយពីមាតុភូមិនៅឯសហរដ្ឋអាមេរិក បាន​ទទួល​រង​ការ​បាញ់ប្រហារ​យ៉ាង​សាហាវ​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​នៅ​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០០៣ នៅ​ខណៈ​ពេល​ដែល​នាង និង​ម្តាយ​ដើរ​ចេញ​ពី​ហាង​លក់​ទំនិញ​មួយ​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។ តែជាអកុសល នៅ​ពេលនោះ ​ម្តាយ​របស់នាង​បាន​ទទួល​រង​ការ​បាញ់ប្រហារ​រហូត​ស្លាប់​នៅ​នឹង​កន្លែង​កើតតែម្តង៕