រឿងរ៉ាវថ្មីមួយទៀតហើយ បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈដែលម្ចាស់ផ្ទះសំណាក់២កន្លែង បានបង្ហោះប្រកាសឲ្យម្ចាស់រថយន្ត Highlander ១គ្រឿង ប្រញាប់ចូលខ្លួនមកបង់លុយថ្លៃដេកផ្ទះសំណាក់ ព្រោះបន្ទាប់ពីមានគំនិតអាក្រក់ ឡើងឋានសួគ៌ហើយ មិនបង់លុយថ្លៃផ្ទះសំណាក់ បើករថយន្តដាក់មេប្រូចបាត់ស្រមោល ដោយភ្លេចគិតថាផ្ទះសំណាក់មានកាមេរ៉ាបំពាក់។
តាមរយៈទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ មួយម៉ោងមុននេះ (ថ្ងៃទី១១ ខែមិថុនា) បានបង្ហោះករណីខាងលើនេះ និងស្នើឲ្យម្ចាស់រថយន្ត Highlander កុំធ្វើគំនិតថោក ប្រញាប់មកបង់លុយថ្លៃផ្ទះសំណាក់គេ យ៉ាងដូច្នេះថា៖ «ម្ចាស់រថយន្ត Highlander ពណ៌ស្ក ពាក់ស្លាកលេខ 2AT-5100 ភ្នំពេញ ត្រូវបានម្ចាស់ផ្ទះសំណាក់ យីហោ រ៉ែមាស បង្ហោះនៅលេីបណ្ដាញសង្គម ហ្វេសប៊ុកថា ចូលដេកនៅផ្ទះសំណាក់របស់ខ្លួនរួចហេីយមិនបង់លុយបេីករថយន្តចេញទៅបាត់ ។ គណនី ហ្វេសប៊ុក ដដែលបានបន្ថែមថា ម្ចាស់រថយន្តខាងលេីនេះ បានចូលដេកផ្ទះសំណាក់គេចំនួន ២កន្លែងហើយ គឺ មិនដែលអោយលុយទេ ដូចជាដេកនៅផ្ទះសំណាក់ ជ្រៃលាប ជាដេីម ។
បេីម្ចាស់រថយន្ដ Highlander បានឃេីញហេីយ ប្រញាប់យកលុយសងគេផង កុំលក់មុខលក់កិត្តិយសព្រោះ ៣ ម៉ោង ៨ ដុល្លារ។» ៕