បច្ចុប្បន្ននេះ អំពើចោរឆក់ ចោរលួច ឬ ប្លន់ គឺនៅតែជាបញ្ហាធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីការបាត់បង់ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ពួកគាត់យ៉ាងខ្លាំង។ បើទោះជាមានការបង្រ្កាបពីសមត្ថកិច្ចយ៉ាងណា ក៏សកម្មភាពចោរលួច ចោរប្លន់ ឬ ឆក់តាមផ្លូវ នៅតែបន្តកើតឡើងសឹងតែជារៀងរាល់ថ្ងៃ។
ជាក់ស្តែង ថ្មីៗនេះ ក្រុមចោរស្ទាវ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបបានធ្វើសកម្មភាពឆក់កាបូបកម្មការិនីម្នាក់បានសម្រេច វេលា ម៉ោង ១១ ៖៥០នាទី ព្រឹក ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ស្ថិត នៅ ភូមិ ថ្មគោល ទី ១ សង្កាត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ ។
ជន សង្ស័យ ទី ១ ឈ្មោះ ឆុន ថាវុធ ភេទ ប្រុស មុខរបរ ជាង ស្នាក់ នៅ ភូមិ ត្រពាំង ថ្លឹង ទី ៣ សង្កាត់ ចោមចៅ ទី ១ ខណ្ឌ ពោធិ៍ សែនជ័យ (ឃាត់ ខ្លួន កាល ពី ថ្ងៃ ទី ១១.០៦.២០២០) ។ ជន សង្ស័យ ទី ២ឈ្មោះ ដុះ ម៉េង ហៀង ភេទ ប្រុស ភូមិ ថ្មគោល សង្កាត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ ។ ជន សង្ស័យ ទី ៣ឈ្មោះ ហង្ស លី ហៀង ហៅ អាឌាំង ភេទ ប្រុស ភូមិ ថ្មគោល សង្កាត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ សន សុផា ភេទស្រី កម្ម ករ រោងចក្រ ស្នាក់ នៅ ភូមិ ត្រពាំង ថ្លឹង ទី ២ សង្កាត់ ចោមចៅ ទី ១ ខណ្ឌ ពោធិ៍ សែនជ័យ ។
ជាមួយគ្នានេះផងដែរ ឃើញថាបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ដែលជាប្រជាពលរដ្ឋ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះកម្លាំងសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ និងចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ជូនជនរងគ្រោះទាន់ៗពេលវេលា៕