កូនក្រពើ១ក្បាល បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកមិញនេះ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងនៅក្នុងមន្ទីរពេទ្យរដ្ឋមួយកន្លែង នៅក្នុងខេត្តសៀមរាប បន្ទាប់ពីល្ងាចម្សិលមិញនេះមានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង លាយឡំនិងខ្យល់ផងដែរ។
នេះបើយោងតាមគណនីហ្វេសប៊ុកគ្រូពេទ្យម្នាក់ឈ្មោះ Sanin Sy បានបង្ហោះស្វែងរកម្ចាស់លេងសើចថា៖ «ដំណឹងស្វែងរកសាច់ញាតិ បើបងប្អូនណាដែលបានបាត់សាច់ញាតិដូចនៅក្នុងរូបនេះសូមអញ្ជើញទំនាក់ទំនងតាមរយៈហ្វេសប៊ុកនេះ» ។
ទោះយ៉ាងណា រហូតមកទល់ពេលនេះ យើងក៏មិនបានដឹងថា កូនក្រពើនេះដែលត្រូវបានរក្សាទុកនៅក្នុងមន្ទីរពេទ្យខាងលើ ត្រូវបានខាងម្ចាស់ចិញ្ចឹម ឬ មន្រ្តីជំនាញផ្នែករដ្ឋបាលជលផល ចុះមកពិនិត្យ និងទទួលយកទៅព្រលែងនៅកន្លែងសុវត្ថិភាពវិញ ឬ យ៉ាងណានោះទេ៕