តារាកំប្លែងល្បីឈ្មោះនាយ ពាក់មី នៅយប់ថ្ងៃទី២០ ខែមិថុនា បានចេញវីដេអូមួយទាំងយប់ ក្រោយពីមានជនខិលខូចមួយបានបង្កើតផេកហ្វេសបុកក្លែងក្លាយដាក់ឈ្មោះលោក ហើយថែមទាំងយកវីដេអូចាស់របស់លោក មកធ្វើការ Live ឡើងវិញ ដោយដាក់ Caption ថាចាប់រង្វាន់ ៩០០ ដុល្លារ ដែលធ្វើឲ្យមហាជនមួយចំនួនមានការយល់ច្រឡំ។
លោកក៏បានបញ្ជាក់ថា ផេកហ្វេសបុកពិតប្រាកដរបស់លោកមានតែមួយទេ គឺមានអក្សរអង់គ្លេសផង និងខ្មែរផង៖ “Chem Chanra ចែម ចាន់រ៉ា” ដែលមានបងប្អូន Like រហូតជាង១លាននាក់។
លោកក៏បានផ្តាំផ្ញើទៅដល់ជនខិលខូចនោះដែលបង្កើតផេកដាក់ឈ្មោះលោក សូមអាសូរទ្រូងលោកផង និងប្រើខួរក្បាលមកពិចារណាផង កុំដើម្បីចង់កេងចំណេញ យកវីដេអូចាស់គេមក Live ដាក់ថាចាប់រង្វាន់លុយ ៩០០ ដុល្លារ ដែលធ្វើឲ្យបងប្អូនដែលអត់ដឹង ជេរប្រទេចមកលើរូបលោកងាប់។ ហេតុនេះ លោកក៏សំណូមពរដល់បងប្អូនកុំមានការយល់ច្រឡំ និងចាញ់បោកចំពោះផេកក្លែងក្លាយនេះឲ្យសោះ៕