ស្មានមិនដល់! សមត្ថកិច្ចវៀតណាម ឆ្មក់ចូលរោងចក្រផលិតបង្កាក្លែងក្លាយ និងរកឃើញសុទ្ធតែគីមីចាក់ចាយហួយបញ្ចូលប៉ះពាល់សុខភាពខ្លាំង (វីដេអូ)

ដូចដែលយើងទាំងអស់គ្នាធ្លាប់បានដឹងរួចហើយ ដើម្បីទទួលបានផលចំណេញច្រើន នោះអ្នកលក់មានគំនិតអាក្រក់ជាច្រើន តែងរកនឹកវិធីកែច្នៃផលិតផលរបស់ខ្លួនឲ្យមើលទៅដូចជារបស់ពិត ប៉ុន្តែ ក្លែងក្លាយ។ ក្នុងនោះដូចជា សូកូឡាក្លែងក្លាយ ស៊ុតក្លែងក្លាយ អង្ករក្លែងក្លាយ និងជម្រើសចុងក្រោយនេះ គឺបង្គាក្លែងក្លាយ។ ជឿជាក់ថា មនុស្សគ្រប់គ្នាពិតជារន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់ធ្លាប់គិតថារឿងនេះអាចធ្វើបាន។

ជាការពិតណាស់ មនុស្សជាច្រើនតែងតែចូលចិត្តហូបបង្គា ព្រោះវាមានរសជាតិឆ្ងាញ់ ហើយអ្វីដែលសំខាន់នោះគឺកាឡូរីទាប។ តែទោះជាយ៉ាងណា យើងក៏ត្រូវកត់សម្គាល់ដែរថា តើបង្គាដែលយើងកំពុងហូបពិត ឬ មិនពិត?។

ដើម្បីបើកបង្ហាញការពិតអំពីរឿងនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Winai Man Kitt បានផុសវីដេអូមួយស្តែងៗ បង្ហាញសមត្ថកិច្ចវៀតណាម ឆ្មក់ចូលក្នុងរោងចក្រផលិតបង្គាក្លែងក្លាយមួួយ។

នៅក្នុងវីដេអូ គេអាចមើលឃើញថា ការផលិតបង្គាក្លែងក្លាយនេះ គឺមិនមែនសាច់អ្វីនៅក្នុងល្បាយទាំងនោះទេ ហើយការត្រួតពិនិត្យសារធាតុគីមី ក៏ត្រូវបានគេរកឃើញថាមានជាតិពុលយ៉ាងខ្លាំងដល់រាងកាយមនុស្សផងដែរ៕