បុគ្គលិកក្រុមហ៊ុន Food Panda ប្រមូលផ្តុំគ្នាផ្អើលពេញដងផ្លូវ ដើម្បី​តវ៉ា​រឿង​ទម្លាក់​ថ្លៃសេវា​ដឹក​ជញ្ជូន​ពី​ជាង​១​ដុល្លារ មក​នៅ​ត្រឹម​តែ…

បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជួន Food Panda ប្រមាណជិត ១០០ នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុនការិយាល័យក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅតាមបណ្តោយផ្លូវ ៣៨៤ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុគ្គលិកម្នាក់បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ក្រុមហ៊ុនបានផ្តល់ជូនថ្លៃសេវាដឹកជញ្ជូនដល់ពួកគាត់ ក្នុង១ជើងជាង១ដុល្លារ ។ ប៉ុន្តែ ឥឡូនេះ បែរជាបានទម្លាក់ថ្លៃដោយសល់មិនដល់១ដុល្លារ ពោលគឺបានត្រឹមតែ ៨០ ទៅ ៩០ សេន ប៉ុណ្ណោះ។

ទោះយ៉ាងណា នៅពេលនោះផងដែរ តំណាងក្រុមហ៊ុន Food Panda ម្នាក់ក៏បានចេញមកអន្តរាគមន៍ ហើយលោកបានប្រាប់ទៅបងប្អូនជាជាអ្នកដឹកជញ្ជូនទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងាត់ ជៀសវាងការបង្កភាពចលាចល។ ក្នុងនោះលោកក៏បានបញ្ជាក់ថា នឹងដោះស្រាយបញ្ហានេះជូនបងប្អូន ប៉ុន្តែ សុំទុកពេលឲ្យក្រុមហ៊ុន ៣ ថ្ងៃ ដើម្បីពិភាក្សាឈានទៅរកដំណោះស្រាយឲ្យល្អប្រសើរឡើងវិញ៕