ទីបំផុត! ចោរប្លន់ពូម៉ូតូឌុបម្នាក់នៅព្រៃវែង ត្រូវបានសមត្ថកិច្ចចាប់បានហើយ និងវីដេអូកាមេរ៉ា មុនពេលធ្វើសកម្មភាពប្លន់សម្លាប់ (វីដេអូ)

ពូម៉ូតូឌុបម្នាក់ ដែលគេស្គាល់ច្បាស់ថាជាមនុស្សម្នាក់គួរឲ្យគោរពស្រឡាញ់ ស្លូតបូត និយាយពាក្យសម្តីគោរពសូម្បីតែជាមួយក្មេងៗ ត្រូវចោរប្លន់ស្លាប់យកម៉ូតូពេលយប់នៅវាលស្រែស្ងាត់ បានកំពុងធ្វើឲ្យមនុស្សជាច្រើន បានសម្តែងនូវក្តីអាណិតអាសូរជាពន់ពេក និងផ្ទុះកំហឹងទៅនឹងចោរយ៉ាងខ្លាំងក្លាបំផុត។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ស៉ឹង ភក្ដី នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានបង្ហោះរូបភាពពីទិដ្ឋភាពសពពូម៉ូតូឌុបឈ្មោះ យុន ត្រូវបានចោរសម្លាប់នៅក្នុងទឹកស្រែក្បែរផ្លូវ និងសរសេររៀបរាប់ទាំងក្តីស្រណោះអាណិតអាសូរថា៖ «គាត់ស្លាប់ហេីយ​ កំពូលអ្នករត់ម៉ូតូឌុប​នៅឃុំច្រេស ដល់ទីណាក៏គាត់ទៅដែរ​ គាត់ជាមនុស្សសុភាព​ សូមបីតែនិយាយជាក្មេង​ ក៏គាត់ដោះមួកនិយាយជាមួយ​ និយាយរួមពាក្យសម្ដីដែរគាត់និយាយគឺផ្អែមតែម្ដង​ ស្រណោះពាក្យសម្ដីដែរនិយាយសួរខ្ញុំណាស់ពូ​ (លោកគ្រូអញ្ជេីញទៅ​ណា លោកគ្រូពិសារបាយនៅ លោកក្មួយសុខសប្បាយជាទេ​ )​អ្នកដែរស្គាល់គាត់គឺដឹង​ហេីយ (សោកស្ដាយណាស់ពូ​ យុន​)គាត់ស្លាប់ដោយសារចោរប្លន់​ នៅចំនុចភូមិចំបក់ជ្រុំ​ ឃុំច្រេស​ ស្រុកមេសាង​ ខេត្តព្រៃវែង» ។

ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ គណនីហ្វេសប៊ុកដដែលក៏បានបង្ហោះបញ្ជាក់ថា ចោរដែលបានប្លន់សម្លាប់ពូម៉ូតូឌុបខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ បន្ទាប់ពីស្គាល់អត្តសញ្ញាណតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព នៅហាងមួយកន្លែង ដែលគាត់បានឌុបជនល្មើសចូល មុនពេលចាកចេញធ្វើសកម្មភាពប្លន់សម្លាប់ នៅឯវាលស្រែក្បែរកើតហេតុខាងលើ៕

ទស្សនាវីដេអូ => (VIDEO)