បុរសម្នាក់ដែលស្លាប់ក្នុងទឹកស្រះប៉ុន្មានថ្ងៃមុននៅស្រុកតំបែរ តាមពិតជាជនជាតិហ្វីលីពិន និងពេលនេះ ឪពុកមានគំរោងគាស់ផ្នូរយកទៅស្រុកកំណើតវិញ

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Hanafi Nafeak បានបង្ហោះប្រាប់ឲ្យដឹងថា បុរសវ័យក្មេងម្នាក់ដែលស្លាប់កាលពី៤ថ្ងៃមុននេះ ស្ថិត​នៅ​ក្នុងឃុំ ពពេល​ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ដែលអ្នកភូមិបានរៀបចំបែបសាសនាឥស្លាម ពេលនេះ បានស្គាល់អត្តសញ្ញាណហើយ តាមពិតគាត់គឺជាជនជាតិហ្វីលីពីន។

ជនរងគ្រោះខាងលើនេះ ត្រូវបានដឹងថា កាន់សាសនាគ្រីស​និងបានកំពុងស្នាក់នៅស្រុកតំបែរ​ដេីម្បីធ្វេីការផ្សព្វផ្សាយសាសនារបស់ខ្លួន។ តែទោះយ៉ាងណា តាមសំដីឪពុកជនរងគ្រោះបានឲ្យដឹងថា ​គាត់មានគំរោងដេីម្បីគាស់ផ្នូរកូនគាត់ត្រឡប់ទៅស្រុកវិញ។

ចំពោះមូលហេតុ គណនីខាងលើពុំបានដឹងនៅនោះទេ តែគ្រាន់ដឹងថា បុរសជនជាតិហ្វីលីពីនរូបនេះបានស្លាប់នៅក្នុងទឹកស្រះ៕