បុរសម្នាក់ឈ្មោះ យ៉ុន វិបុល ដែលបានសរសេរផុសលេីហ្វេសបុកជេរប្រមាទអាយុជីវិតសមត្ថកិច្ច បានចូលខ្លួនទទួលកំហុស និងធ្វេីការសុំទោសជាសាធារណ:

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសេចក្តីបំភ្លឺ ទាក់ទងទៅករណីបុរសម្នាក់ឈ្មោះ យ៉ុន វិបុល ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Vibol Napat បានផុសបានជេរប្រមាទនិងមេីលងាយដល់អាយុជីវិតសមត្ថកិច្ច

ដែលបានធ្វេីការផាកពិន័យគាត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លេីករណីបេីកបរមិនពាក់មួកសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ បានធ្វេីការកោះហៅបុរសម្នាក់ដែលមានឈ្មោះ យ៉ុន វិបុល ដែលបានបង្ហោះលេីហ្វេសបុករបស់ខ្លួន ដោយប្រមាទមេីលងាយមកលេីអាយុជីវិតរបស់សមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចបានចាត់

វិធានការណ៍តាមច្បាប់ដោយធ្វេីការផាកពិន័យគាត់លេីករណីបេីកបរដោយមិនពាក់មួកសុវត្ថិភាព ។ ឈ្មោះ យ៉ុន វិបុល បានទទួលកំហុស ធ្វេីកិច្ចសន្យា និងបានថតជាវីដេអូដេីម្បីសុំទោសជាសារណ:នៅទង្វេីដែលគាត់បានជេរប្រមាទមកលេីអាយុជីវិតរបស់សមត្ថកិច្ច ៕