បុរសជាប្តី និងជាជនដៃដល់ដែលចាក់សម្លាប់ប្រពន្ធ១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម ព្រោះតែភ្លើងប្រច័ណ្ឌ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយកាលពីយប់មិញ នៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីរត់គេចខ្លួនបាន ៣ ថ្ងៃ។
យោងតាមសត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ជាប្តីតិរច្ឆានរូបនេះ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសារភាពថា មូលហេតុដែលខ្លួន ចា ក់ ស ម្លាប់ ប្រពន្ធ ព្រោះតែរឿងប្រច័ណ្ឌ ហើយថ្ងៃកើតហេតុ រូបគេចា ក់ ប្រ ពន្ធតែ មួយ កាំបិ ត ប៉ុណ្ណោះ ក៏ស្លា ប់ ភ្លាមៗ ក្នុងថ្លុកឈាមតែម្ដង។
ជនសង្ស័យជាប្តី មានឈ្មោះ សុខលី សម្បត្តិ អាយុ ២៣ ឆ្នាំ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ លាង ផល្លា អាយុ ២៣ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។ អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
គួររំលឹកថា ករណីប្តីចាក់សម្លាប់ប្រពន្ធវ័យក្មេងមានរូបសម្រស់ស្រស់ស្អាត ព្រោះតែភ្លើងប្រច័ណ្ឌនេះ បានកើតឡើងកាលពីពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅភូមិ សង្កាត់ខាងលើ នៅពេលជ ន រ ង គ្រោះ ទើបចេញពីធ្វើការរោចក្រ ហើយបានចូលទៅងូតទឹក រួចក៏ហាលខោអាវ ស្រាប់តែប្តី យ ក កាំ បិ តត្នោត មក ចា ក់ ចំ ទ្រូង ខាងស្តាំ មួយ កាំ បិ ត រួចជិះម៉ូតូ គេ ច ខ្លួន បាត់តែម្តង៕