ថាមែនៗ! មកដឹងមូលហេតុលម្អិត ជុំវិញករណីប្តីដាច់ចិត្តចាក់សម្លាប់ប្រពន្ធ១កាំបិត បន្សល់ទុកកូនប្រុសកំព្រាគួរឲ្យអាសូរ

ករណីប្តីចាក់សម្លាប់ប្រពន្ធ១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម ព្រោះតែភ្លើងប្រច័ណ្ឌ ឃើញថាបានបង្កឲ្យរលកកំហឹងយ៉ាងពីសំណាក់មហាជន ដែលសម្តែងនូវក្តីអាណិតអាសូរដល់ជនរងគ្រោះជាពន់ពេក ជាពិសេសកូនប្រុសរបស់ពួកគេ ត្រូវកំព្រាម្តាយជារៀងរហូត ខណៈឪពុកត្រូវប្រឈមនឹងផ្លូវច្បាប់ ដែលអាចជាប់គុកមួយជីវិត។

ទោះយ៉ាងណា ឈាមស្រែកស្បែកហៅ ក្រោយគេចខ្លួនបាន ៣ ថ្ងៃ ជនដៃដល់ជាប្តីរូបនេះ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានកាលពីយប់មិញនេះ (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០) នៅចំណុចរង្វង់មូលលោកតាក្រហមក ទីរួមខេត្តកំពង់ធំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាក់សម្លាប់ប្រពន្ធរបស់ខ្លួនពិតប្រាកដមែន ដោយមូលហេតុប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ដែលលេងឆាតហ្វេសបុកជាមួយប្រុសផ្សេង ពោលពាក្យអូនបង ហើយទូរសព្ទ័ដាក់លេខកូដមិនអោយខ្លួនបើកមើលបានទេ និយាយរួមគឺមិនឲ្យប៉ះតែម្តង។ ជនសង្ស័យបន្តថា លើសពីនេះ ប្រពន្ធបានជេរតិះដៀលមកលើខ្លួន និងក្រុមគ្រួសារ បង្ករឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ និងសូម្បីហាមមិនអោយខ្លួនដេកក្បែរអស់រយៈ ២, ៣ ខែ មកហើយ។ ហេតុនេះ ដោយសារតែទប់កំហឹងពុំបាន នៅថ្ងៃកើតហេតុក៏មានទំនាស់គ្នា ឆ្លៀតពេលប្រពន្ធកំពុងហាលខោអាវ ខ្លួនក៏ដើរទៅយកកាំបិតពីក្នុងផ្ទះបាយ មកចាក់ចំលើដើមទ្រូងខាងស្តាំ បណ្តាលអោយស្លាប់ ហើយខ្លួនជិះម៉ូតូគេចខ្លួនទៅខេត្តកំពង់ធំតែម្តង។

ជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ហៅ វ៉េវ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិទួលខ្លុងឃុំទួលព្រេជ ស្រុកអង្គឈ្នួលខេត្តកណ្តាល។ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ លាង ផល្លា អាយុ ២៣ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។ អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

គួររំលឹកថា ករណីប្តីចាក់សម្លាប់ប្រពន្ធវ័យក្មេងមានរូបសម្រស់ស្រស់ស្អាត ព្រោះតែភ្លើងប្រច័ណ្ឌនេះ បានកើតឡើងកាលពីពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅភូមិ សង្កាត់ខាងលើ នៅពេលជ ន រ ង គ្រោះ ទើបចេញពីធ្វើការរោចក្រ ហើយបានចូលទៅងូតទឹក រួចក៏ហាលខោអាវ ស្រាប់តែប្តី យ ក កាំ បិ តត្នោត មក ចា ក់ ចំ ទ្រូង ខាងស្តាំ មួយ កាំ បិ ត រួចជិះម៉ូតូ គេ ច ខ្លួន បាត់តែម្តង។

ជាមួយគ្នានេះផងដែរ យើងក៏សូមផ្តាំផ្ញើទៅដល់ស្រ្តីទាំងឡាយ ប្រសិនបើជីវិតគូត្រូវដើរដល់ផ្លូវអស់ចិត្តនឹងគ្នាហើយ គួរណាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ទើបជាជម្រើសដ៏ប្រសើរ ដោយពុំគួរណាយករឿងដ៏រ៉ាំរ៉ៃបង្កជាភ្លើងប្រច័ណ្ឌដាក់ខ្លួនបែបនេះនោះទេ ដែលគួរណាស់តែអាណិតដល់អ្នកនៅរស់ ជាពិសេសកូនៗរបស់យើងដែលពុំទាន់ដឹងក្តី ដូចករណីនេះគឺពិតជាសង្វេកដល់ក្មេងខ្លាំងណាស់៕