ស្រៀវជំនួស! ថ្វីត្បិតពិការភ្នែកទាំងពីរមែនពិត តែអាចបើកម៉ូតូដឹកប្រពន្ធចុះឡើងផ្សារបានយ៉ាងសង្ហារ និងញាក់សាច់ ពេលដឹងអាថ៌កំបាំងនៅពីក្រោយ….

នេះជារឿងស្ទើរមិនគួរឲ្យជឿសោះឡើយ ខណៈដែលបុរសជាជនពិការភ្នែកម្នាក់ អាចបើកបរម៉ូតូដឹកប្រពន្ធ ឡើងចុះផ្សារបានយ៉ាងសង្ហារ ធ្វើឲ្យមនុស្សគ្រប់ៗគ្នាកោតសរសើរជាខ្លាំង។ ប៉ុន្តែ ទោះយ៉ាងណា មនុស្សជាច្រើនពិតជាមានការព្រួយបារម្ភពីគ្រោះថ្នាក់ ដែលអាចកើតឡើងជាខ្លាំង ព្រោះថាឡានម៉ូតូបើកលឿនៗ មិនស្គាល់សូម្បីតែអ្នកភ្នែកភ្លឺនោះ។

នេះបើតាមគណនីហ្វេសប៊ុកលោក Da Noun បានចែករំលែករឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះ ដោយលោកបានរៀបរាប់បញ្ជាក់លម្អិតធាតុពិតនៅពីក្រោយបុរសពិការភ្នែកអាចបើកម៉ូតូឌុបប្រពន្ធបាន ក្នុងខ្លឹមសារដូចតទៅ៖

សំណាបយោងដីស្រីយោងប្រុស————–(ដកស្រង់ពីសៀវភៅ«ឈ្នះខ្លួនឯង»)

តើអ្នកជឿទេ ថា បុរសរូបនេះ ពិកាភ្នែកទាំងពីរមើលមិនឃើញសោះ ដឹកប្រពន្ធចុះឡើងផ្សារបាន ។មានមនុស្សជាច្រើនភ្ញាក់ពីសកម្មភាពខុសគេរបស់គាត់។

លោកចក់បុល នៅភូមិស្រកានាគ ឃុំតាងែន ស្រុក ឈូក ខេត្ដកំពត។ បុរសពិការភ្នែកម្នាក់នេះបាននិយាយ គួរឱ្យភ្ញាក់ផ្អើលថា« បើគ្រាន់តែបើក ម៉ូតូពីផ្ទះមកផ្សារឈូកមានស្អីអស្ចារ្យ បើផ្លូវនេះខ្ញុំបើកបររាល់ថ្ងៃ សឹកសំ បកម៉ូតូអស់១០ហើយ¡ ចង់ទៅដល់ភ្នំពេញទៀតក៏បានដែរ»។ គាត់បន្ដ ទៀតថា«ក្លាហានតែពេលមាន ប្រពន្ធជិះពីក្រោយដែរទេ។ បើគ្មានគាត់នោះខ្ញុំក៏ប្រហែលជាអង្គុយមួយ កន្លែងដូចលោកធុតង្គដែរហ្នឹង»។

ម៉ូតូដែលមានសមត្ថភាពរត់លើដងផ្លូវទៅបានគឺអាស្រ័យដោយសារ ប្រពន្ធបញ្ជាជាពីក្រោយ។ អ្នកស្រី សូឡុញបាននិយាយដោយដឹងថា មុនជិះបានបែបនេះគឺ់ត្រូវហ្វឹកហាត់អស់រយៈពេលមួយខែ។ អ្នកស្រីពន្យល់ថា គឺ់មានម៉ូ(សញ្ញា)របស់ខ្ញុំ ហើយម៉ូនេះខ្ញ។បានប្រាប់គាត់តាំង ពីបង្រៀនឱ្យ ជិះមកម្ល៉េះ។ ពេលឡើងជិះម្គូតូពីក្រោយ គាត់ដៃរបស់ខ្ញុំតាំងពីរ ត្រូវកាន់ អាវរបស់គាត់ជាប់ ដៃឆ្វេងកាន់ក្រណាត់កអាវត្រង់ចង្កេះខាងស្តាំចំណែក ដៃស្ដាំខ្ញុំកាន់ក្រណាត់អាវត្រង់ចង្កេះខាងឆ្វេងគាត់ ហើយពេលបត់ឆ្វេង ហើយខ្ញុំទាញអាវខាងឆ្វេងបើបត់ខាងស្តាំខ្ញុំទាញអាវខាងស្ដាំ។ លុះពេលឈប់ ទាញអាវចុះក្រោមឬមួយខ្ញុំប្រាប់គាត់ម៉េចៗបន្ថែមទៀត។ កែវភ្នែករបស់គាត់ពិការនៅឆ្នាំ ១៩៨៥ ដោយសារគ្រាប៉មីនពេលមាន កាតព្វកិច្ចជាកងទ័ព។ ក្រៅពីនោះគាត់មានសមត្ថភាពអាចលេងភ្លេង បុរាណបានទៀតផង។ សូមចុច ឡាចផេក The Extreme Reader ដើម្បីទទួលបានអត្ថបទថ្មីៗសូមអរគុណ៕