ថាមែនៗ! ពេលនេះ ក្រសួងវប្បធម៌ប្រើធម៌ក្តៅហើយ ទៅលើបទចម្រៀងដ៏មិនសមរម្យ «កន្តៀវស្រួយ» (វីដេអូ)

កាលពីម្សិលមិញនេះ មហាជនបានប្រតិកម្មរិះគន់យ៉ាងខ្លាំងក្លាតែម្តង ទៅលើបទចម្រៀងបែបកន្ទ្រឹម «កន្តៀវស្រួយ» ច្រៀងដោយអ្នកចម្រៀងស្រីវ័យក្មេងឈ្មោះកញ្ញា បរ៉ាម៉ី ។ មូលហេតុដែលនាំឲ្យមហាជនរិះគន់ គឺដោយសារតែបទនេះ ពិបាកស្តាប់ខ្លាំងពេក ព្រោះថា ទាំងចំណងជើង និង Melody ទាំងស្រុង ចេញមក គឺបង្កប់ន័យ​ស៊ី​អារម្មណ៍ ពោលគឺ​វិល​ទៅ​វិល​មក ទៅណាមិនឆ្ងាយពីរឿងអាសអាភាស ។

ទន្ទឹមនោះផងដែរ ជាមួយគ្នានេះ​ផងដែរ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ HahahaSabay បាន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «មិចក៏ទៅជាឡប់លែងចេះខ្មាសអៀនអីចឹង? ចំណងជើងហ្នឹងមានន័យថាម៉េច? “កណ្តៀវអូនស្រួយ” ខ្លួនជាស្រីផង ហារច្រៀងកើតដែរ? វាគ្មានន័យក្នុងភាសាខ្មែរណាដែលត្រូវរៀបរាប់ពាក្យកណ្តៀវស្រួយ កណ្ដៀវរឹងស្អីហ្នឹងទេ ចេតនាអ្នកនិពន្ធគ្មានអីក្រៅពីចង់សំដៅទៅន័យគ្រលាស់ហ្នឹងឯង។ ឥឡូវខ្ញុំគ្រលាស់អោយអស់ ដើម្បីញ៉ុកអោយដល់កន្លើតអ្នកចម្រៀង។ (កញ្តៀវស្រួយ=កណ្តួយស្រៀវ), (កណ្តៀវអូនស្រួយ=កណ្តួយអូនស្រៀវ) យ៉ាងម៉េចដែរ? ខ្លួនជាស្រី កោដតែច្រៀងកើត។ បើខ្ញុំជាអ្នកចម្រៀង ខ្ញុំសួរអ្នកនិពន្ធភ្លាម ហេតុអីនិពន្ធបទបែបនេះអោយខ្ញុំច្រៀង? ខ្ញុំដាច់ខាតមិនច្រៀង! បើអ្នកមិនព្រមយើងឈប់រួមអាជីពជាមួយគ្នាទៅ។» ។

ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​កលោក Vann Saray បាន​បង្ហោះ​សារ​រិះគន់​ទាំង​ហួសចិត្ត​ដែរ​ថា​៖ «​មិនដឹង​ជា​អ្នកនិពន្ធ​អី​គេ​ទេ​? វិលៗ​ក្បែរ​ហ្នឹង​ហ្មង​! ពាក្យ​ខ្មែរ​មានតែ​បាយ​ស្រួយ ឬ​នំ​ក្តៅ​ស្រួយ ដល់ពេល​កណ្តៀវ​ស្រួយ​ដូចជា​មិនមាន​ទេ​។ មើលទៅ​មិន​ត្រឹម​ឱ្យ​គាត់​បិទ​ទេ គួរតែមាន​ការពិន័យ​ ផង​។​» ។

ក្រោយពីមហាជនបានរិះគន់កាន់តែខ្លាំងទៅៗ ពេលនេះ ក្រសួងវប្បធម៌បាននិងកំពុងចាត់វិធានការក្តៅ​ទៅបទចម្រៀងនេះហើយ ។ នេះបើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមទំព័រហ្វេសប៊ុក លោក ហេង ឡុង បានសម្តែងការហួសចិត្ត និងបញ្ជាក់ប្រាប់ដល់បងប្អូនមហាជនបានឲ្យដឹងថា៖

«បទ “កណ្ដៀវអូនស្រួយ” ទាល់តែចំណងជើងបែបនេះ ទើបអាចធ្វើឱ្យបទចម្រៀងល្បីមែនទេ?អរគុណដល់ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ ដែលកំពុងតែមានចំណាត់ការដើម្បីស្នើសុំឲ្យលុបបទនេះចេញពីបណ្ដាញ youtube។»៕