រឿងធំហើយ! ពេលនេះ សុខា Live ព្រលះធ្ងន់ៗហែករឿងលោក អ៊ឹម ជីវ៉ា ខ្ទេចគ្មានសល់ បន្ទាប់ធ្វើឲ្យខ្មាសគេ២៥ខេត្តក្រុង (វីដេអូ)

ក្រោយពីបានឃើញលោក អ៊ឹម ជីវ៉ា អ្នកជួយជ្រោមជ្រែង និងជាអ្នកមានគុណម្នាក់ផងនោះ ទីបំផុត បានបង្ហោះសារដោយប្រើពាក្យយ៉ាងធ្ងន់ថា តារា Tik Tok សុខា ជាមនុស្សក្រពើវង្វេងបឹង និងជាមីស្រីសិរពិសជាដើមនោះ ស្រាប់តែពេលនេះ សុខា បានចេញវីដេអូឆ្លើយតប និងទម្លាយហែករឿងលោក អ៊ឹម ជីវ៉ា គ្មានសល់ ដើម្បីឲ្យហ្វេនៗ និងមហាជនបានដឹងច្បាស់។

ក្នុងវីដេអូមានរយៈពេលជិត១ម៉ោង តារារូបនេះដែលទទួលស្គាល់ខ្លួនថាជាមនុស្សស្រីចរិកប្រុស បានទម្លាយចេញចំណុចសំខាន់ៗដដែលថា អ្វីដែលលោក អ៊ឹម ជីវ៉ា និយាយមួលបង្កាច់បន្ថែមថា ខ្លួនជាមនុស្សកាន់តែឡប់ៗមែនទែនធ្វើឲ្យខ្មាសគេ២៥ខេត្តក្រុង និងថាធ្វើឲ្យឈឺរហូតចូលពេទ្យកាល់ម៉ែត្រ គឺសុទ្ធតែជារឿងបំផ្លើសការពិតទាំងអស់។ ហើយម្យ៉ាងវិញទៀត សុខា ថា លោក អ៊ឹម ជីវ៉ា ជាមនុស្សឆ្លាត ព្រោះពេលដឹងថា សុខា អស់អ្វីសំខាន់ លែងផ្តល់ផលប្រយោជន៍ឲ្យគាត់នោះៗ គាត់នឹងទាត់ សុខា ចោលដូចស្ពៃហើយ ។ លើសពីនេះ សុខា ក៏បានហែករាលដាលដល់លោក ម៉ាដូណា ផងដែរថា ក៏ជាមនុស្សមិនល្អដែរ។

បន្ថែមពីនេះទៀត សុខា ក៏បានបញ្ជាក់ទៅកាន់ហ្វេនៗថា រាល់អ្វីៗដែលលោក ផែង វណ្ណៈ ដៀលរូបនាងថាជាមនុស្សកាកសំរាម បាតសង្គមជាដើម គឺផ្តើមចេញដោយសារតែលោក អ៊ឺម ជីវ៉ា និយាយបំផ្លើសការពិតទាំងអស់នេះតែម្តង៕