ឈប់ឆ្ងល់ទៀតទៅ! រូបភាពដ៏អស្ចារ្យទាំងនេះ មិនមែននៅក្នុងខេត្តមណ្ឌលគិរីទេ តែការពិតគឺស្ថិតនៅ….

រូបភាពភ្លើងពណ៌មាសចិញ្ចែងចញ្ចាចគ្របដណ្តប់ស្ពានឈើដ៏ស្រស់ៗស្អាត នៃរមណីដ្ឋានមួយ ដែលទំព័រហ្វេសប៊ុក Sky King Tours លាយឡំនឹងរូបភាពខ្លះនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ចាក់បូករួមថា «មើល​ម៉ាភ្លែត​ស្មាន​តែ​ស្រុក​គេ ​តាម​ពិត​មណ្ឌល​គិរី​យើង​តើ ​ស្អាត​ណាស់» គឺមិនមែនជាការពិតនោះទេ ដែលតាមពិតនោះ រូបភាពនៃភ្លើងពណ៌មាសគ្របដណ្តប់ស្ពានឈើទាំងនោះ គឺស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ទោះយ៉ាងណា រូបភាពស្ពានឈើស្រដៀងគ្នានេះ តែមិនមែនបំពាក់ភ្លើងចិញ្ចែងចិញ្ចាច គឺក៏មានពិតផងដែរនៅក្នុងខេត្តមណ្ឌលគិរី ។ នេះបើតាមគណនីហ្វេសប៊ុក Ella Tiffany បានបង្ហោះឲ្យដឹងថា៖ «រមណីយដ្ឋានសមុទ្រ​ឈើ – ​មណ្ឌលគិរី​ SeaForest Resort – Mondulkiri ទីតាំងការងារ: សមុទ្រឈេី ភូមិឡៅកា, សង្កាត់សុខដុម, ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី Covid ចប់លឿនៗទៅនឹងអាលទៅលេង»។

ពិតណាស់ ជាឆ្លើយតបទៅនឹងផេក Sky King Tours ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Laa To បានដាក់ឲ្យកប់ៗទៅកាន់ Admin យ៉ាងដូច្នេះថា៖ «ស្មានតែស្រុកគេ តាមពិតស្រុកគេមែនតើ មុនដែលpostអីពិនិត្យមើលឲ្យច្បាស់ផងកុំចេះតែpostតែផ្តាស តាមពិតរូបនេះនៅឥណ្ឌូនេស៊ីទេបើadminមិនស្គាល់ខ្មែរច្បាស់គួតែទៅស្រៀវជ្រៀវឲ្យច្បាស់សិនចាំpost» ។ ខណៈអ្នកខ្លះទៀតថា ការផុសបំផ្លើសការពិតបែបនេះ គឺចង់ទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ៕