ហួសចិត្តណាស់! បទគេផ្សេងសោះ បែរជាឆ្កួតឡប់នាំគ្នា កាត់ន័យខ្មែរ «ហើមតាពោក» យកដៃកេះហិតផ្អើល Tik Tok (វីដេអូ)

បច្ចុប្បន្ននេះ គេសង្កេតឃើញថា យុវវ័យស្រីៗមួយចំនួន បាននិងកំពុងធ្វើរឿងមិនសមរម្យដ៏វក់វីទាំងកាយវិការបញ្ចេញលេចលើលេចក្រោម និងការនិយាយស្តីបែបអាសអាភាស លេងស្គាល់សេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្រ្តីដែលមានការខ្មាសអៀននោះទៀតឡើយ នៅលើបណ្តាញសង្គមដ៏ពេញនិយមជាពិសេស Tik Tok ។

ជាក់ស្តែង ដូចជារឿងនេះជាដើម បានកំពុងបង្កឲ្យមានការរិះគន់យ៉ាងចាស់ៗដៃ បន្ទាប់ពីគេបានឃើញស្រីស្រស់វ័យៗក្មេងមួយចំនួន បែកស្លុយលេងល្បែងឆ្កួតឡប់តាមៗគ្នា ក្នុងកាយវិការដ៏ហួសចិត្តយកដៃទៅប៉ះប្រដាប់ភេទយកមកហិត ទៅតាមបទចម្រៀងបរទេសមួយដែលន័យផ្សេងសោះ តែបែរជានាំគ្នាកាត់ន័យខ្មែរលឺសូរសៀងស្រដៀង «ហើមតាពោកៗ» ។

ក្នុងនោះ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាពម្នាក់ កញ្ញា «ទេព សូលីដា» បានដាក់ឲ្យយ៉ាងចាស់ៗដៃថា៖ «ស្ត្រីខ្មែរមួយចំនួនបាត់បង់អស់ហេីយភាពថ្លៃថ្នូរ ថាហេីយអ្វីប្លែកៗកុំអោយខ្មែរឃេីញ កុំអោយខ្មែរដឹង ព្រោះខ្មែរយេីងមួយចំនួនតូច វាប្រសប់ធ្វេីឆ្កួតណាស់ អោយតែអាកាយវិកាឆ្កួត Copy យកមកឆ្កួតបានទាំងអស់ បទគេមាននយ័ផ្សេងសោះមិនដឹងគេច្រៀងនយ័យ៉ាងមិចផង ពួកឯងនេះមកកាត់ត្រង់អាឃ្លាហេីមតាពកពេញហ្នឹង មកហិតតាពកពេញស្រុកខ្មែរ ហេីយយកមកសម្តែងអោយគេមេីលទៀត កោតចេះសម្តែងទៅរួចអញឆ្ងល់ដែរ ខ្លួនជាស្រីផង គ្មានចេះគិតថាសម្តែងទៅវាថ្លៃថ្នូររឺក៏វាថោកទាបគិតថាគេគ្រប់គ្នាសរសេីរមែនហ្នឹងមកហេីមតាពកខ្វេះហិតពេញហ្នឹង បេីជ្រុលជាចង់ហិតហេីយ សម្តែងអោយវាសម ស្រាតតាពកអោយគេឃេីញហេីយខ្វេះហិតម៉ងទៅ ប្រសប់ណាស់អាធ្វេីឆ្កួតតាម tik tok តាមហ្វេសប៊ុកហ្នឹង អាទង្វេីថ្លៃថ្នូររបាំ សម្តែងរបៀបថ្លៃថ្នូរគ្មានកញ្ញាណាចេះទេ ចេះតែហេីមតាពកហ្នឹង ឆ្ងល់ដែរអាណាធ្វេីអោយហេីមបានវាមកផុសហេីមពេញហ្នឹង ហួសចិត្តម៉ងហា..»៕