ស្ទើរដាច់ផ្ងារ! ពេលឃើញអតីតស្តេចប្រដាល់ស្រុកខ្មែរ អេ ភូថង ដោះអាវមានសាច់ និងក្បាលពោះសឹងផ្ទុះ ដើរហត់សឹងមិនរួច (វីដេអូ)

ដូចដែលប្រិយមិត្ត និងមហាជនបានដឹងរួចហើយ អតីតកំពូលកីឡាករប្រដាល់ស្រុកខ្មែរ និងបច្ចុប្បន្ន ជាគ្រូបង្កាត់ប្រដាល់ លោក អេ ភូថង មានទុក្ខដ៏សែនក្រៀមក្រំ ព្រោះម្តាយរបស់លោកទទួលមរណភាពកាលពីពេលថ្មីៗនេះ ដោយសារ​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​វ័យ ៥៨ ឆ្នាំ។

ដោយឡែក នៅថ្ងៃនេះ (ទី២៥ ខែមិថុនា ឆ្នាំ២០២០) សពម្តាយរបស់លោក ក៏ត្រូវបានបូជារួចរាល់ហើយ នៅវត្តឫស្សីសាញ់ សង្កាត់ ទួលពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ហើយលោក និងក្រុមគ្រួសារ ក៏ហាក់រំសាយទុក្ខមួយកម្រិតផងដែរ។

ងាកមកចាប់អារម្មណ៍រូបរាងរបស់អតីតស្តេចប្រដាល់នេះវិញ ក្រោយបញ្ចប់ពិធីបុណ្យសពម្តាយ ហើយលោកបានដោះអាវរំសាយអារម្មណ៍ឲ្យធូរស្រាល ត្រូវបានគេថតយកមកបង្ហោះ បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែមិននឹកថាលោកធ្លាប់តែមានរូបរាងស្តើងសង្ហា តែពេលនេះបែរមានក្បាលពោះដុះរីកធំហួសប្រមាណ ដែលធ្វើឲ្យលោកដើរហត់សឹងពុំរួច គួរឲ្យអាណិតជាខ្លាំង៕