ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបរួចហើយ កូនស្រីសំណព្វចិត្តរបស់អតីតកំពូលកីឡាករប្រដាល់គុនខ្មែរ អេ ភូថង គឺកញ្ញា អេ យ៉ានុត បានភ្ជាប់ពាក្យរួចហើយ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា អតីតកីឡាការិនីវ័យ ១៩ ឆ្នាំ រូបនេះ បានបញ្ចប់អាជីពជាអ្នកប្រដាល់ អស់រយៈពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីឪពុករបស់នាង លោក អេ ភូថង បានសម្រេចចិត្តឲ្យកូនស្រីបោះបង់អាជីពនេះ ស្របពេលនាងមានវ័យពេញក្រមុំ និងមានរូបសម្រស់ស្រស់ស្អាត ហើយស្របពេលមានផលិតកម្មផ្សេងៗចាប់អារម្មណ៍ហៅថត និងសម្តែង។
ដោយឡែក ងាកមកដឹងពីគូដណ្តឹងរបស់នាងវិញ ដែលមានឈ្មោះថា លៀប ប៉ហេង គឺជាអ្នកមានមុខមាត់ម្នាក់ដែលកំពុងបម្រើការងារក្នុងជួររដ្ឋាភិបាល នាពេលបច្ចុប្បន្នផងដែរ៕
តោះ! កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖