នរណាខ្លះនៅចាំ! អតីតតារាស្រីថៃដ៏ល្បីឈ្មោះ​ដែលធ្លាក់ខ្លួនដោយសារគ្រឿងញៀន ពេលនេះនាងបានស្លាប់ហើយ ខណៈអ្នកជិតខាងប្រាប់ថា….

ប្រិយមិត្តជាច្រើនប្រហែលជានៅចាំ និងធ្លាប់បានលឺព័ត៌មានរួចហើយ អំពីអតីតតារាម៉ូដែល និងសម្តែងស្រីដ៏ល្បីឈ្មោះ និយមភាពសិចស៊ី ដែលធ្វើឲ្យកក្រើកក្នុងសង្គមសិល្បៈថៃ កាលពីអំឡុង១០ឆ្នាំមុន ដែលបានជ្រុលខ្លួនជាមួយការប្រើប្រាស់គ្រឿងញៀន ធ្លាក់ខ្លួនមើលមិនយល់ និងក្លាយជាចោរលួចទៀតផង។

ទោះយ៉ាងណា ស្រាប់តែថ្ងៃនេះ គេបានលេចលឺដំណឹងថា អតីតតារាស្រីរូបនេះដែលមានឈ្មោះ Tai Manat Nunt Pandi បានទទួលមរណភាពបាត់ទៅហើយក្នុងអាយុ ៣៣ ឆ្នាំ ដែលគេសង្ស័យថាដោយសារជំងឺ នៅក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងខេត្ត Chhun Buri កាលពីពេលវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះ។

បើតាមអ្នកជិតខាងម្នាក់ ដែលតែងយកបាយសម្ល ទៅឲ្យអតីតតារាស្រីរូបនេះ បានបញ្ជាក់ឲ្យដឹងថា៖ «ខ្ញុំតែងតែយកចំណីអាហារ ទៅឲ្យ Tai ជារឿយៗ ប៉ុន្តែ នៅថ្ងៃនេះ ពិតជាចម្លែកខុសសព្វមួយដង ព្រោះតែនាងហាក់សម្រាកយូរ ដោយពុំឃើញងើបដូចរាល់ដងទេ ។ ដោយមានការសង្ស័យ ខ្ញុំក៏បានចូលទៅអើតមើល ក៏ស្រាប់តែរកឃើញថា នាងបានដេកស្លាប់បាត់ទៅហើយ ដោយមិនដឹងថាស្លាប់តាំងពីពេលណាមកនោះទេ»។

មូលហេតុនៃការស្លាប់ពិតប្រាកដរបស់ Tai គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញយកសាកសពរបស់នាងធ្វើកោសល្យវិច្ច័យ និងស៊ើបបញ្ជាក់បន្ថែម៕