មាន សូនីតា សារភាព Crush ហ្សូណូ បន្ទាប់ពីអ្នកទាំងពីរទៅអុធធូបបន់ស្រន់ថា…

រាជនីក្រមា កញ្ញា មាន សូនីតា ដែលជាតារាសម្តែងដ៏ល្បីឈ្មោះ ឃើញថា មួយរយៈប៉ុន្មានថ្ងៃកន្លងមកនេះ នាងបានបង្ហាញការមិនសប្បាយចិត្តនោះទេ ចំពោះផេកខិលខូចមួយចំនួន ដែលបានយករូបរបស់នាង ទៅបង្ហោះហើយភ្ជាប់នឹងពាក្យពេចន៍ដ៏អសុរស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងជាខ្លាំង។

តែយ៉ាងណា ថ្មីៗនេះ កញ្ញា មាន សូនីតា បានធ្វើឲ្យមហាជន និងក៏ដូចជាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង​ដែលសង្ស័យថា រវាងកញ្ញា និងលោក ហ្សូណូ អាចកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាលើសពីមិត្តភាព តាមរយៈរូបថត១សន្លឹករបស់អ្នកទាំងពីរអុជធូបបួងសួង ដែលកញ្ញា មាន សូនីតា បានបង្ហោះដោយភ្ជាប់នូវពាក្យ Crush ….។

ពិតមែនហើយ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កញ្ញា មាន សូនីតា បានបង្ហោះរូបភាពមួយសន្លឹកនោះ នៅក្នុងកម្មវិធីសំពះគ្រូ ដើម្បីត្រៀមថតខ្សែភាពយន្តជាមួយលោក ហ្សូណូ ដោយពោលពាក្យយ៉ាងដូច្នេះថា៖ «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងបី ប្រទានពរជ័យ សិរីមង្គល សូមឱ្យក្រាស់ឈរជិតនឹង ក្លាយជា…» ។

បើទោះជាមិនបានបញ្ជាក់ថា ក្លាយជាអ្វីនឹងគ្នាក៏ពិតមែន ប៉ុន្តែ មាន សូនីតា បានដាក់ Emoji បញ្ចាក់រូបបេះដូងនៅខាងក្រោយពាក្យនេះផងដែរ៕