បានទេប៉ុណ្ណឹង! ឃើញម្នាក់ៗឈ្លោះគ្នា រួចបង្ហោះបង្អួតឡាន មាស ពេជ្រ វីឡា លើហ្វេសប៊ុក ស្រាប់តែឯកឧត្តម ម៉ុង រិទ្ធី បង្ហោះសារដាក់ឲ្យថា…

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាហ្វេសប៊ុកល្បីៗជាច្រើន​និងជាបុគ្គលកំពុងជោគជ័យជាមួយមុខជំនួញផ្សេងៗ បាននិងកំពុងប្រជែងគ្នាបង្អួតពីភាពមានបានរបស់ខ្លួន តាមរយៈការបង្ហាញផ្ទះវីឡា ឡានទំនើបៗមានតម្លៃកប់ៗពពក និងក៏ដូចគ្រឿងអលង្ការមាសពេជ្រពាក់ជ្រែកៗខ្លួនផងដែរ។

បើទោះជាការបង្ហោះបង្អួតភាពមានបាន គឺជាសិទ្ធិរបស់គេយ៉ាងណា តែមនុស្សមួយចំនួនធំ ហាក់មិនសូវជាចូលចិត្តស៊ីជោរតាមប៉ុន្មាននោះទេ ដោយគេបានលើកឡើងដូចៗគ្នានេះថា «ខ្លាចគេមិនដឹងថា ខ្លួនឯងហ្នឹងមានក៏អី»។

ជុំវិញរឿងនេះផងដែរ ឯកឧត្តម ម៉ុង រិទ្ធី ដោយសារតែឃើញហួសចិត្តពេក​និងស្របពេលដែលអ្នកខ្លះក៏ចោរកំពុងតាមឃ្លាំ ឯកឧត្តមក៏បានមានមតិលើកឡើង និងក៏ដូចជាជួយផ្តល់ជាគំនិតល្អៗងាកមកធ្វើរឿងទាំងនេះជាប្រយោជន៍ច្រើនទៅដល់សង្គមល្អជាង ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «នៅក្នុង​គ្រា​ដ៏សែន​មហាវិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លងកូរ៉ូណា​ កូវីដ-១៩​ដ៏មហា​ប្រលៃ​ នៅលេី​ភពផែនដី​យេីងនេះ​ក្នុង​នោះក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ផងដែ​រ ដូច្នេះហេីយ​ខ្ញុំ​សូម​អភ័យទោស​មុននិង​និយាយ​ ​ក្រែងលោមាន​អារម្មណ៍​មិនល្អ​ដល់ប្រីយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​fbនេះ។

ខ្ញុំសុំចិត្ត​សុំថ្លេីម​អ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អ​បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​fb​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ ព្រោះអីយេីង​ត្រូវ​ដឹងថា​មិនមែនមេីលឃេីញតែនៅ​ក្នុង​ប្រទេស​យេីងទេ​គឺគេ​មេីលឃេីញ​ទូទាំង​ពិភពលោក​ មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​បេីខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ដេីម្បី​បង្កេីត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យេីង ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​ ។» ៕