ចាំទេ! នារីវៀតណាម ដែលកាន់បាច់ផ្កាទទួលលោក ដូ ណាល់ត្រាំ ទៅកាន់វៀតណាមលើកដំបូង ឥឡូវនេះវាសនានាងក្លាយជាបែបនេះ….!

ក្នុងឆ្នាំ ២០១៧ នារីម្នាក់ដែលជូនបាច់ផ្កាដល់ប្រធានាធិបតីអាមេរិកលោក​ដូណាល់ ត្រាំ ស្រាប់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដោយសាររូបសម្រស់ និងទឹកមុខដ៏ស្រស់ស្រាយរបស់នាង ពេលលកាន់បាច់ផ្កាឈរក្បែរប្រធានាធិបតី

មិនយូរប៉ុន្មាន អត្តសញ្ញាណរបស់នាង ត្រូវបានប្រជាអ៊ិនធឺរណិតស្វែងរកឃើញ គឺនាងមានឈ្មោះ Pham Ngoc Ha My មានអាយុ ២៤ ឆ្នាំ មកពីទីក្រុងហាណូយ ប្រទេសវៀតណាម។ ពេលដែលត្រូវបានជ្រើសរើសដើម្បីទទួលស្វាគមន៍ចំពោះប្រធានាធិបតី Ha My គឺជានិស្សិតនៃសាលាបណ្ឌិត្យសភាកិច្ចការបរទេស។

កញ្ញា Ha My ក៏ត្រូវបានគេដឹងថា ជាបវរកញ្ញាប្រចាំប្រទេសវៀតណាម ដែលមានរូបសម្រស់ស្រស់ស្អាត និងស្នាមញញឹមគួរឱ្យទាក់ទាញ។ នៅឆ្នាំ ២០១៨ នាងបានចូលរួមប្រកួតបវរកញ្ញាវៀតណាម ក្នុងកម្ពស់ ១,៧៣ ម៉ែត្រ ។ ជាមួយនឹងរូបសម្រស់ស្អាតពីធម្មជាតិ ស្នាមញញឹមប្រកបដោយមន្តស្នេហ៍ និងសំលេងក៏ពិរោះល្អឥតទៀតនោះ Ha My អាចយកឈ្នះទស្សនិកជន តាំងពីវគ្គដំបូង រហូតឡើដល់ការប្រកួត top ១៥ ប៉ុន្តែ គួរឲ្យសោកស្តាយ នាងទទួលបានជ័យលាភីលេខ២ប៉ុណ្ណោះ។

ដោយឡែក កាពីពេលថ្មីៗនេះ ស្រីស្អាត Ha My បានទទួលតំណែងជាអ្នកដឹកនាំផ្នែក “គិតខុសគ្នាការរស់នៅខុសគ្នា” នៃកម្មវិធី ២៤ ម៉ោង នៅលើកញ្ចក់ទូរទស្សន៍ VTV1 ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ១៩ ខែមេសា។

កាលពីចុងឆ្នាំមុន អតីតនិស្សិតនៃបណ្ឌិត្យសភាកិច្ចការបរទេសរូបនេះ បានកំពុងធ្វើការនៅនាយកដ្ឋានអន្ដរជាតិនៃទូរទស្សន៍ VTV24 ក្នុងនាមជានិពន្ធនាយក។

ក្រោយបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យ ពាណិជ្ជកម្មក្រៅប្រទេស កាលពីឆ្នាំ ២០១៨ Ha My បានចូលបម្រើការងារនៅនាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេស ហើយនាងក៏បានរៀនយកសញ្ញាប័ត្របរិញ្ញាមួយទៀត នៅសកលវិទ្យាល័យច្បាប់ ក្នុងទីក្រុងហាណូយ។

ចំពោះភាសាវិញ នាងអាចនិយាយបានយ៉ាងស្ទាត់ជំនាញ ៤ ភាសា៖ អង់គ្លេស បារាំង ចិន និងកូរ៉េ៕