ឯកឧត្តម ស ថេត អញ្ជើញចុះត្រួតពិនិត្យអគារសាងសង់ថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃសំណង់ និងត្រូវបញ្ចប់ការសាងសង់ឲ្យបានទាន់ពេលវេលាតាមកិច្ចសន្យា ជាពិសេសឯកឧត្តមបានណែនាំដល់ក្រុមការងារទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគិតដល់សុវត្ថិភាពជាចំបង។

គួរបញ្ជាក់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ គឺមានកម្ពស់៩ជាន់ និងមានទំហំ៤០ x ៥០ម៉ែត្រ៕