មាន់រស់ មាន់ពងត្រូវបានក្រុមហ៊ុន S.២.V និងក្រុមហ៊ុនហ្វាញ សម្រុកដឹកជព្ជួានយ៉ាងគគ្រឹកគគ្រេងតាមច្រកទ្វារអន្តរជាតិអូស្មាច់

ខេត្តឧត្ដរមានជ័យ៖ ក្រសួងកសិកម្មបានប្រកាសរឹតបន្តឹងនិងកាត់បន្ថយការនាំចូលសត្វរស់គ្រប់ប្រទេសពីប្រទេសជិតខាងតែបែជាក្រុមហ៊ុនS.2.V និងក្រុមហ៊ុនហ្វាញសម្រុកដឹកជព្ជួានមាន់រស់ មាន់ពងខ្លាំងជាងមុន តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យក្នុងមួយៗថ្ងៃរាប់មឺុនក្បាល សង្ស័យថាមានការឃុបឃិតបើកដៃពីមន្រ្តីជំនាញ ។
ពលរដ្ឋនឹងក្រុមឈ្មួញលេីកឡេីងថាសព្វថ្ងៃគេសង្កេតឃើញថា មានក្រុមហ៊ុន S.២.V និងក្រុមហ៊ុនហ្វាញបានសម្រុកដឹកជព្ជួានមាន់រស់មាន់ពងពីប្រទេសថៃ​ចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិអូរស្មាច់ ព្រមទាំងដឹកជញ្ជូនចែកចាយក្នុង រាជធានីភ្នំពេញ និងបណ្ដារខេត្តមមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា  ។
ប្រជាពលរដ្ឋនឹងក្រុមឈ្មួញផ្សេងទៀតបានបន្ដថាគ្មានអ្នកណាហ៊ានដឹកជព្ជួានមាន់រស់ មាន់ពងពីប្រទេសថៃ​ចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិអូរស្មាច់ឡើយ មានតែក្រុមហ៊ុន S.២.V និងក្រុមហ៊ុនហ្វាញដឹកជញ្ជូនពេញៗរថយន្ត ក៏មានអាជ្ញាធរពាក់ព័ន្ធបង្រ្កាបដែរ ចំណែកឯឈ្មួញរកស៊ីដឹកបន្តិចបន្តួច អាជ្ញាធរពាក់ព័ន្ធបង្រ្កាបមិនឲ្យដឹកជញ្ជូនឡើយ ។ បើយោងតាមប្រភពពីមន្រ្តីច្រកបានអោយដឹងថា ក្រុមហ៊ុនS.២.V និងក្រុមហ៊ុនហ្វាញនៅតែធ្វើសកម្មភាពដឹកជព្ជួានមាន់រស់ មាន់ពង ចេញពីប្រទេសថៃក្នុងមួយៗថ្ងៃរាប់មឺុនក្បាលនិងបើកអោយឈ្មួញមកពីខេត្តព្រះវិហារចូលយកមាន់រាប់ពាន់ក្បាល់តាមចិត្តដាក់តាម យីឌុប ឡានកូរ៉េ ឡាឃ្លុប សង្ស័យថាមិនមានច្បាប់ ត្រឹមត្រូវ ហើយក្រុមហ៊ុននេះចង់គេចវេសន៍ក្នុងការបង់ពន្ធចូលរដ្ឋយ៉ាងណានោះទេ ។ ដោយឃើញសកម្មភាពបែបនេះ ទើបគេហ៊ានដាក់ការសង្ស័យថាមន្រ្តីជំនាញបសុព្យាបាល(ពេទ្យសត្វ)
និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទជាអ្នកឃុបឃិតបើកដៃអោយក្រុមហ៊ុននិងឈ្មួញធំៗចូលមកដឹកជព្ជួានមាន់រស់ មាន់ពងកាន់តែច្រើននិង លើសលុបជាងមុន ទោះបីជាក្រសួងរឹតបន្តឹងកាត់បន្ថយការនាំសត្វរស់ពីប្រទេសជិតខាងយ៉ាងណាក្ដី ក៍លោក សូត ​ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនិងបក្ខពួកមិនគោរពតាមលិខិតនិងសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មដែរ ។
ប្រជាពលរដ្ឋ និងក្រុមឈ្មួញរិះគន់ថា ការដឹកជញ្ជូនមាន់រស់ មាន់ពងឆ្លងដែនពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ជាប្រភពចំណូលដ៍សំខាន់របស់លោក សូត ស៊ីសុខឃាង និងបក្ខពួក ។
ពលរដ្ឋ និងក្រុមឈ្មួញចោទសួរថាតើឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្ដម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ ជ្រាបដែរឬទេ ចំពោះមន្រ្តីក្រោមឱវាទរបស់ឯកឧត្ដម ដែលកំពុងប្រព្រឹត្តផ្ទុយ និងផ្គើនហ៊ានបើកដៃអោយក្រុមហ៊ុន និងឈ្មួញដឹកជព្ជួានមាន់រស់ មាន់ពង ចូលមកកម្ពុជាយើងលើសគោលការណ៍ដែលក្រសួងបានកំណត់ ។
ជុំវិញករណីខាងលើនេះអង្គភាពគេទំព័រ ឌេកា មិនអាចសុំបំភ្លឺពីលោកលោក សូត ​ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានទេព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។
ប្រជាពលរដ្ឋ និងក្រុមឈ្មួញ រង់ចាំមេីលថា តេីលោក សូត ​ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទមានចំណាត់ការយ៉ាងណាទៅលេីក្រុមហ៊ុន S.២.V និងក្រុមហ៊ុនហ្វាញ ដែលកំពុងសម្រុកដឹកជព្ជួានមាន់រស់ មាន់ពងចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់យ៉ាងគគ្រឹកគគ្រេងនេះ៕