ចូលរួមសោកស្តាយ! ជំងឺដ៏កាចសាហាវ បានឆក់យកជីវិតនារីម្នាក់ ទាំងនៅវ័យក្មេង (វីដេអូ)

នារីម្នាក់បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម សម្តែងនូវក្តីស្រណោះស្រណោកជាពន់ពេកក្រៃ ខណៈបានទទួលដំណឹងដឹងថា នាងបានស្លាប់ទាំងនៅវ័យក្មេង ជាមួយនឹងរូបកាយស្រស់បស់បែបនេះ ដែលស្ទើរតែមិនគួរឲ្យជឿសោះឡើយ។

ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះផងដែរ បើតាមគណនីហ្វេសប៊ុកឈ្មោះ «Da Angel» ដែលត្រូវជាបងប្អូនជីដូនមួយ បានសរសេរៀបទាំងអារម្មណ៍ឈឺចាប់បំផុតថា៖ «បងប្អូនគ្នា ពេលខ្លះឈ្លោះគ្នា េជរគ្នា វ៉ៃគ្នា ខ្លាំងយ៉ាងណាក៏មិនដែលចោលគ្នាដែរ តែងជួយគ្នាមិនថាមានរឿងអ្វីកើតឡើង ចេញមុខការពារបងរហូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្អូនរឹងមាំណាស់ ឈឺខ្លាំងយ៉ាងណាក៏មិនដែរថ្ងូរ មិនដែលពោលថាឈឺចាប់អ្វីឲ្យម៉ាក់ និងបងប្អូនបារម្មណ៍ឡើយ។ ប្អូនទ្រាំយូរហើយពេលនេះប្អូនលែងឈឺចាប់ លែងពិបាកក្នុងខ្លួនទៀតហើយ។ ទៅឲ្យបានសុខណាប្អូនស្រីរបស់ចែ សូមឲ្យជាតិក្រោយប្អូនមានអាយុវែង មានសំណាង កុំឲ្យមានជំងឺមហារីក​មកបៀតបៀនប្អូនទៀតអី» ។

បន្ទាប់មក គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះវីដេអូបូជា និងសារជូនដំណើរប្អូនស្រីជាលើកចុងក្រោយថា៖ «ជូនដំណើរប្អូនជាលើកចុងក្រោយ ចែជូនដំណើរបានតែត្រឹមនេះទេ សូមបួងសួងអោយប្អូនស្រីចែបានទៅកាន់សុខកិតិភព កុំអោយនៅបារម្ភអ្វីឡើយ សូមជាត់ក្រោយប្អូនស្រីមានអាយុវែង កុំអោយមានជំងឺកាចសាហាវមកបៀតបៀនឡើយ។» ។

បើតាមការបញ្ចាក់ពីនារីជាបងប្អូនជីដូនមួយខាងលើ នារីដែលស្លាប់មកពីខេត្តពោធិ៍សាត់ នាងមានជំងឺមហារីកសុដន់ ប៉ុន្តែ នាងបានព្យាយាមលាក់បាំង មិនឲ្យក្រុមគ្រួសារដឹងឡើយតាំងពីដំបូងមក រហូតពេលធ្ងន់ធ្ងរ ទើបគ្រួសារបងប្អូនដឹង បានហួសពេលបាត់ទៅហើយ៕