គ្រួសារមួយថ្មីៗនេះ បានធ្វើឲ្យមហាជនជាអ្នកប្រើប្រាស់អ៊ិនធើរណិត ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដឹងថា គ្រួសារនេះបែរជាមិនដឹងខ្យល់អ្វីសោះ ដើរប្រមូលគ្រាប់មីនដែលជាសំណល់គ្រាប់មិនទាន់ផ្ទុះ មករក្សាទុក ជាពិសេសចងព្យួរលម្អពេញដើមដើមឈើជុំវិញផ្ទះដែលគួរឲ្យហួសចិត្តខ្លាំងបំផុត។
ហេតុការណ៍ដ៏ហួសវាចារនឹងថ្លែងនេះ បានកើតឡើងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅភូមិទំនប់ដាច់ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នេះចាត់ទុកជាសំណាងហើយ ដែលគ្រាប់មីនទាំងនេះមិនទាន់ផ្ទុះ ឬ គ្មានក្មេងៗលេងវា ដែលបណ្តាលឲ្យងាយផ្ទុះបំផុត។ ហេតុនេះ សូមអំពាវនាវប្រជាពលរដ្ឋ ត្រូវមានការយល់ដឹងអំពីគ្រោះថ្នាក់សំណល់គ្រាប់មីន និងរួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីនទាំងអស់គ្នា ជាពិសេសនៅពេលបានឃេីញអ្នកណាម្នាក់ប្រេីប្រាស់ ឬរក្សាទុកគ្រាប់មីនត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋានឬកម្លាំងសុីម៉ាក់ជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ៕