ស្រ្តីជនជាតិចិនម្នាក់ មិនដឹងមានវិបត្តិអ្វី បានដើរមកប៉ុនប៉ងលោត​ទឹក​សម្លាប់​ខ្លួន នៅ​លើស្ពាន​ហង្សកោះពេជ្រ បង្កការ​ភ្ញាក់​ផ្អើល​ទាំងកណ្តាលយប់

ស្រ្តីជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើល និងស្លុតរន្ធត់ជាខ្លាំង ខណៈគេបានប្រទះឃើញនាងកំពុងអង្គុយនៅលើបង្កាន់ដៃស្ពានហង្សកោះពេជ្រ ដែលគ្រប់គ្នាសន្មត់ថាជាការប៉ុនប៉ងលោតសម្លាប់ខ្លួនតែម្តង

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១២ និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ចាក់ថា ស្រ្តីជនជាតិចិនរូបនេះ ត្រូវបានគេដឹងថា បានដើរមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបែបនេះចំនួន ២ លើក មកហើយ ប៉ុន្តែ មិនបានសម្រេច ដែលចុងក្រោយនេះ ក៏ត្រូវបានប្រជាពលរដ្ឋឃើញទាន់ជួយឃាត់ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសន្តិសុខនៅទីនោះ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងនាំយកទៅប៉ុស្តិ៍ដើម្បីសួរនាំមូលហេតុ៕