លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នេះបើយោងតាមតាមពាក្យបណ្តឹងមួយច្បាប់ដែលបង្ហោះផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គម Facebook ។
យោងតាមពាក្យបណ្តឹង ដែលលោក អឹម ជីវ៉ា បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០) នោះបទបរិហាកេរ្តិ៍ និងករណីញុះញង់ឲ្យមានការរើងអើង ដែលលោកជំទាវ ហ៊ុន ស៊ីណាត បានប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា គឺមានខ្លឹមសារហេតុផលដូចខាងក្រោម៖
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ម៉េង កែវពេជ្ជតា ដែលបានប្រើប្រាស់គណនីហ្វេសប៊ុក Page Meng Keo Pichenda-ពេជ្ជតា បានបង្ហោះក្នុងគណនីហ្វេសប៊ុកដោយនិយាយ «បរិហាកេរ្តិ៍ និងញុះញង់ឲ្យមានការរើងអើង» ដូចជា៖
១- មនុស្សចាស់អីអញ្ចឹង ??? ជួយគិតមើល៖ អាក្មេងនេះជាក្មេងពាលតែងតែជេរបញ្ចោរប្រមាថថ្នាក់ដឹកនាំ និងរដ្ឋាភិបាលខ្មែរកប់ៗមាត់ បែរជាមីងជំទាវនេះសេពគប់ជាមួយទៅវិញ តើព្រោះអ្វី? ក្បត់? ឬប្រយោជន៍អាថ៌កំបាំងណាមួយ? ហើយក្រែងមីងជំទាវនេះជាដៃគូមីង ហ៊ុន ស៊ីណាត? តើរឿងនេះមីងទំទាវ ស៊ីណាត លោកដឹងទេ?
២- សូមបញ្ជាក់ៈ មិនមែនខ្ញុំតបជាមួយពួកក្បត់នេះទេ តែខ្ញុំកំពុងប្រមូលអ្វីដែលជាការបំពានរបស់ពួកគេមកលើខ្ញុំ ដើម្បីទុកជាភស្តុតាង ព្រោះមុននេះ ជំទាវស៊ីណាត បានសុំឲ្យខ្ញុំលើកលែងហើយ ឲ្យខ្ញុំឈប់និយាយបានន័យថាគាត់ក៏មិនចង់មានរឿងដូច្នេះ បើគាត់អ្នកសុំ តែបែរជាគូរកនគាត់គឺយាយបូរីនេះបែរជាខំស៊ែតែរឿងអាក្រក់ចោទ និងសម្អុយឈ្មោះខ្ញុំមកផុសដូច្នេះ បានន័យថាគាត់បំពានសំដីជំទាវ ស៊ីណាត។ សូមជូនជ្រាប និងកុំបន្ទោសថាខ្ញុំមិនព្រមចប់៕