នៅមុននេះ២ម៉ោង (ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០) តាមរយៈគណនីហ្វេសប៊ុកបងប្រុសម្នាក់ឈ្មោះ Kalito Kalito បានបង្ហោះវីដេអូដ៏រន្ធត់បំផុតមួយ បង្ហាញហេតុការណ៍គ្រោះរថយន្ត Ford pick up មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុកនឹងរថភ្លើង បណ្តាលឲ្យអូសរាប់សិបម៉ែត្រទើបឈប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មហារន្ធត់នេះ ត្រូវបានដឹងថា បានកើតឡើងនៅចំនុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមរយៈវីដេអូ គេបានឃើញស្រ្តី២នាក់ជាម្តាយ និងកូនតូច៣ម្នាក់ បានចុះចេញពីរថយន្តដោយសុវត្ថិភាព ខណៈក្មេងស្រីម្នាក់ទៀតនៅក្នុងរថយន្ត ក៏សំណាងដែរ ដែលពុំបណ្តាលឲ្យរងរបួសអ្វីឲ្យធ្ងន់ធ្ងរនោះទេ។ ដោយឡែក រថយន្តវិញ គេឃើញរងការខូចខាតផ្នែកចំហៀងខាងស្តាំយ៉ាងដំណំតែម្តង។
ជុំវិញហេតុការណ៍នេះផងដែរ គេក៏បានស្តីបន្ទោសយ៉ាងខ្លាំងទៅលើអ្នកបើបបរ ជាពិសេសវ៉ាជែងស្តាំខ្វះការប្រុងប្រយ័ត្ន។ ហើយនេះចាត់ទុកថាសំណាងហើយ ដែលប៉ះចំរថភ្លើងបើកយឺតៗ បើលក្ខណៈនៅប្រទេសគេវិញ គឺថាដឹងតែខ្ទេចឡានជា២ហើយ៕