ប្តីតិរិច្ឆានចាក់ប្រពន្ធបណ្តាលឲ្យស្លាប់​ រួចរត់គេចខ្លួនបាត់ នៅក្នុងខណ្ឌកំបូល

រាជធានីភ្នំពេញ៖ ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីចាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង២៥ នាទី ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

នារីរងគ្រោះឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ ចំណែកឯជនសង្ស័យជាប្តីរបស់នារីរងគ្រោះឈ្មោះ សុខលី សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ(កំពុងរត់គេចខ្លួន) អ្នកទាំងពីរស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ។

នៅមុនពេលកើតខាងលើ ជនរងគ្រោះបានមកពីធ្វើការរោចក្រ រួចហើយក៏ងូតទឹក បន្ទាប់ពីងូតទឹករួច នារីរងគ្រោះជាប្រពន្ធបានចេញទៅហាលសម្លៀកបំពាក់នៅខាងក្រៅ រំពេចនោះស្រាបតែជនសង្ស័យជាប្តីបានយកកាំបិតស្នៀតមកចាក់ចំដើមទ្រូងខាងស្តាំបណ្តាលឲ្យហូរឈាមស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។ សពនារីរងគ្រោះសមត្ថកិច្ចកោសល្យវិច្ច័យ និងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នជនដៃដល់ដែលជាប្តីចិតសាហាវយង់ឃ្នងត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕